ទាក់ទិននឹងរឿងដែលប្រទេសជប៉ុនគ្រោងសម្រេចចិត្តបង្ហូរទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaចូលទៅក្នុងសមុទ្រ លោកZhaoLijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់កាលពីថ្ងៃទី១២ខែមេសាថា ដើម្បីគាំពារផលប្រយោជន៍សាធារណៈរបស់អន្តរជាតិនិងសុវត្ថិភាពនិងសុខភាពរបស់ប្រជាជនចិន ភាគីចិនបានលើកឡើងការយកចិត្តទុកដាក់យ៉ាងខ្លាំងអំពីរឿងនេះចំពោះភាគីជប៉ុនតាមរយៈមធ្យោបាយការទូត ដោយទាមទារឱ្យភាគីជប៉ុនកាន់អាកប្បកិរិយាទទួលខុសត្រូវដោយជាក់ស្តែង ក្នុងន័យដោះស្រាយបញ្ហាចាត់ចែងទឹកសំណល់នុយក្លេអ៊ែរនៃរោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរFukushimaដោយមធ្យ័ត។
តាមការផ្សាយដំណឹងឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានកំណត់បើកធ្វើកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅថ្ងៃទី១៣ខែមេសា ដើម្បីធ្វើសេចក្តីសម្រេចចិត្តជាផ្លូវការស្តីពីការបង្ហូរទឹកសំណល់នុយគ្លេអ៊ែរនៃនៃរោងចក្រអគ្គិសនីដើរដោយថាពលនុយក្លេអ៊ែរដែលបង្កគ្រោះថ្នាក់ដល់បរិស្ថានសមុទ្រចូលទៅក្នុងសមុទ្រ៕