ដោយទទួលភារកិច្ចពីក្រសួងបរទេសចិន ខេត្តយូណានទទួលខុសត្រូវអនុវត្តគម្រោងបង្កើតមន្ទីរពិសោធន៍ធ្វើតេស្តរកជំងឺកូវីដ១៩ នៅខេត្តសីហនុនៃប្រទេសកម្ពុជាដែលជាជំនួយរបស់ប្រទេសចិន គម្រោងនេះជាលទ្ធផលសំខាន់មួយក្នុងរយៈពេលដែល ឯកឧត្តម វ៉ាង យី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនទស្សនាកិច្ចនៅប្រទេសកម្ពុជា ។ ក្រោយសាងសង់រួចរាល់ មន្ទីរពិសោធន៍នេះនឹងក្លាយជាមន្ទីរពិសោធន៍ដំបូងនៅខេត្តព្រះសីហនុដែលមានសមត្ថភាពអាចធ្វើតេស្តរកជំងឺកូវីដ១៩ចំនួនជាង ១០០០ នាក់ក្នុងមួយថ្ងៃ ។
នៅថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២១ ក្រុមអ្នកជំនាញចំនួន ៦ នាក់ ដែលបង្កើតដោយមន្ត្រីការិយាល័យកិច្ចការបរទេសនៃរដ្ឋបាលខេត្តយូណាន គណៈកម្មាធិការសុខភាពខេត្តយូណាន មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺខេត្តយូណាន និងមន្ទីរពេទ្យប្រជាជនទីមួយនៃខេត្តយូណានធ្វើដំណើរតាមយន្តហោះពីក្រុងគុនមីញទៅប្រទេសកម្ពុជា ។ ក្រុមអ្នកជំនាញនឹងធ្វើការនៅខេត្តព្រះសីហនុរយៈពេល ៨ ថ្ងៃ ដើម្បីផ្តល់ការប្រឹក្សាដល់ក្រសួងសុខាភិបាលនៃប្រទេសកម្ពុជា និងស្ថានប័នពាក់ព័ន្ធនៃខេត្តព្រះសីហនុក្នុងការបង្កើតមន្ទីរពិសោធន៍ ហើយធ្វើការបណ្តុះបណ្តាលចំពោះក្រុមការងារគ្រប់គ្រងជំងឺឆ្លង ចែករំលែកបទពិសោធន៍ និងវិធីសាស្ត្រគ្រប់គ្រងរបស់ប្រទេសចិន ដើម្បីលើកសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការធ្វើតេស្តរកជំងឺកូវីដ១៩ និងសមត្ថភាពព្យាបាលជំងឺរបស់ប្រទេសកម្ពុជា ។ ក្រៅពីទទួលបានភារកិច្ចនេះ នៅខែវិច្ឆិកា ឆ្នាំ ២០២០ ខេត្តយូណានក៏ទទួលខុសត្រូវអនុវត្តគម្រោងបង្កើតមន្ទីរពិសោធន៍ធ្វើតេស្តរកជំងឺកូវីដ-១៩ នៅប្រទេសឡាវផងដែរ ដូច្នេះខេត្តយូណានទទួលភារកិច្ចលើកនេះនឹងរួមវិភាគទានដល់ការបង្កើតរួមវាសនាតែមួយរវាងប្រទេសចិន និងប្រទេសកម្ពុជា ។ គួរបញ្ជាក់ផងដែរថា ឧបករណ៍និងសម្ភារៈដែល បានដឹកជញ្ជូនដល់ខេត្តព្រះសីហនុនៃប្រទេសកម្ពុជានេះមានតម្លៃប្រមាណ ២.២១៦ លានយ័ន ។
អ្នកបកប្រែ៖刘蓉