នៅរសៀលថ្ងៃទី១៤ខែមេសា លោកស៊ីជីនភីងប្រធានរដ្ឋចិនបានទទួលសារតាំងពីឯកអគ្គរាជទូត-រដ្ឋទូតថ្មីនៃប្រទេសចំនួន២៩ប្រចាំនៅប្រទេសចិននៅវិមានសភាប្រជាជនក្រុងប៉េកាំង។
លោកស៊ីជីនភីងបានសូមឱ្យអង្គទូតគ្រប់រូបពាំនាំការជូនពរដ៏ល្អប្រសើរជូនចំពោះមេដឹកនាំនៃប្រទេសទាំងអស់។លោកបានលើកឡើងថា ប្រទេសចិនមានឆន្ទៈរួមជាមួយបណ្តាប្រទេសនានាដើម្បីគាំទ្រពហុភាគីនិយមយ៉ាងមុតមាំ ការពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូលនិងសណ្តាប់ធ្នាប់អន្តរជាតិដែលឈរលើក្រមអន្តរជាតិ ការពារប្រព័ន្ធពាណិជ្ជកម្មពហុភាគីយ៉ាងមុតមាំ ជំរុញកិច្ចកសាងប្រព័ន្ធអភិបាលកិច្ចសកលនិងកិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ។
លោកស៊ីជីនភីងបានសង្កត់ធ្ងន់ថា ប្រជាជនចិនតែងតែថែរក្សានិងឱ្យតម្លៃចំណងមិត្តភាពនិងស្រឡាញ់សន្តិភាព ហើយមានឆន្ទៈធ្វើឱ្យចំណងមិត្តភាពកាន់តែស៊ីជម្រៅ បង្កើនទំនុកចិត្តទៅវិញទៅមក និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយប្រជាជននៃប្រទេសទាំងអស់ដោយឈរលើមូលដ្ឋានស្មើភាពគ្នានិងផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ដើម្បីរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវប្រកបដោយគុណភាពខ្ពស់។លោករំពឹងទុកអង្គទូតនានានឹងរួមចំណែកយ៉ាងសកម្មសម្រាប់ការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីនិងកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងចិន។