ក្រសួងពាណិជ្ជកម្មចិនប្រកាសថា ក្នុងត្រីមាសទីមួយឆ្នាំ២០២១ ទ្រង់ទ្រាយនៃការនាំចាញនាំចូល ការនាំចេញនិងការនាំចូលនៃពាណិជ្ជកម្មចិនសុទ្ធតែបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន

2021-04-15 17:49:58 |ប្រភព:CRI

ក្នុងត្រីមាសទីមួយឆ្នាំ២០២១នេះ ស្ថិតិនីមួយៗនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ចិនសុទ្ធតែបង្ហាញនូវលទ្ធផលដ៏លេចធ្លោ ពោលគឺទំហំសរុបនៃពាណិជ្ជកម្មទំនិញអាហរ័ណនីហរ័ណបានកើនឡើង ២៩,២ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ លោកLi Xingqian អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មជាមួយក្រៅប្រទេសនៃក្រសួងពាណិជ្ជកម្មចិនបានថ្លែងថា ក្នុងត្រីមាសទីមួយឆ្នាំ២០២១នេះ ទ្រង់ទ្រាយនៃសការនាំចាញនាំចូល ការនាំចេញនិងការនាំចូលនៃពាណិជ្ជកម្មចិនបានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ដែលបានបង្ហាញនូវនិន្នាការកាន់តែមានស្ថិរភាពនិងភាពល្អប្រសើរឡើងផងដែរ។ 

លោកបានថ្លែងទៀតថា ការចាប់ផ្តើមដ៏ល្អប្រសើរនៃពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ចិនបានបង្ហាញឱ្យឃើញនូវការជំនឿចិត្តចំពោះពាណិជ្ជកម្មជាមួយក្រៅប្រទេសរបស់ចិនពីសំណាក់អ្នកប្រើប្រាស់និងអ្នកបញ្ជាទិញអន្តរជាតិ៕