ពិព័រណ៍ទំនិញនាំចេញនាំចូលប្រទេស​ចិនលើកទី១២៩បើកធ្វើតាមប្រព័ន្ធអនឡាញ​ក្នុងន័យជំរុញការអភិវឌ្ឍនិងនវានុវត្តន៍ផ្នែកពាណិជ្ជកម្មជាមួយក្រៅប្រទេសនៃប្រទេស​ចិន

2021-04-16 17:58:33 |ប្រភព:CRI

កាលពីថ្ងៃទី១៥ខែមេសា ​ពិព័រណ៍ទំនិញនាំចេញនាំចូលប្រទេស​ចិនលើកទី១២៩​បាន​បើកធ្វើតាមប្រព័ន្ធអនឡាញ​ក្នុងន័យជំរុញការអភិវឌ្ឍនិងនវានុវត្តន៍ផ្នែកពាណិ​ជ្ជ​កម្ម​ជាមួយក្រៅ​ប្រទេសនៃប្រទេស​ចិន។នេះក៏ជាលើកទី៣ហើយដែលព្រឹត្តិ​ការណ៍​ពាណិ​ជ្ជកម្មមានលក្ខណៈចម្រុះដែលមានទ្រង់ទ្រាយធំជាងគេ​និងមានប្រវត្តិសាស្រ្តយូរជាងគេបំផុតរបស់ចិនដែលបានបង្កើតឡើងកាលពីឆ្នាំ១៩៥៧បានរៀបចំធ្វើតាមទម្រង់អនឡាញ់។ពិព័រណ៍ឆ្នាំនេះមានទ្រង់ទ្រាយនឹងនរ ​បរិមាណទំនិញសម្រាប់តាំងពិព័រណ៍បានបង្កើតកំណត់ត្រា​ថ្មី ​ការធ្វើឱ្យល្អប្រសើរឡើងនូវរចនាសម្ព័ន្ធទំនិញនាំចេញ ​រចនាសម្ព័ន្ធពាណិជ្ជកម្ម​ជា​មួយ​ក្រៅប្រទេស​និង​ការចាត់ចែងទីផ្សារអន្តរជាតិនឹងជំរុញថែមទៀត​នូវការ​អភិវឌ្ឍនិងន​វានុវត្តន៍​ផ្នែក​​ពាណិជ្ជកម្មជាមួយក្រៅប្រទេសនៃប្រទេស​ចិន។