តាមទិន្នន័យពាក់ព័ន្ធនឹងដំណើរការសេដ្ឋកិច្ចជាតិចិនក្នុងត្រីមាសទី ១ ប្រចាំឆ្នាំ ២០២១ដែលប្រទេសចិនបានប្រកាសឱ្យដឹងថា ផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនក្នុងត្រីមាសទី ១ ប្រចាំឆ្នាំ២០២១នេះ មានកំណើន ១៨,៣% បើប្រៀបធៀបនឹងដំណាក់កាលដូចគ្នានៃឆ្នាំ ២០២០ ។
សូមបញ្ជាក់ថា ការដែលផលិតផលក្នុងស្រុកសរុបរបស់ប្រទេសចិនក្នុងត្រីមាសទី ១ ប្រចាំឆ្នាំ២០២១ មានកំណើន ១៨,៣% គឺដោយទទួលឥទ្ធិពលពីកត្តាដែលមិនអាចប្រៀបធៀបបាន ដូចជាឆ្នាំមុនមានទិន្នន័យទាប និងថ្ងៃការងារច្រើនជាងកាលពីមុនដោយសារបុគ្គលិកការងារត្រូវចូលឆ្នាំនៅផ្ទះជាដើម ។ ម្យ៉ាងវិញទៀត គឺក្នុងត្រីមាសទី ១ ឆ្នាំនេះ ផលធៀបរវាងខែនីមួយៗបានកើនឡើង ០,៦% គិតជាមធ្យមក្នុងរយៈពេល ២ ឆ្នាំ គឺកើនឡើង ៥% វាបានបញ្ជាក់ថា សេដ្ឋកិច្ចចិនបានស្តារឡើងវិញប្រកបដោយស្ថិរភាព ៕