ឆ្លៀតឱកាសអបអរខួប១១០ឆ្នាំនៃការបង្កើតសកលវិទ្យាល័យឈីងហ័រ ( Tsinghua University ) ជិតនឹងចូលមកដល់ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានអញ្ជើញទៅត្រួតពិនិត្យការងារនៅសាលាឧត្តមសិក្សានេះ ដោយបានពិនិត្យបន្ទប់ពិសោធន៍បច្ចេកវិទ្យារូបភាពនិងវៃឆ្លាត ជាដើម ដើម្បីស្វែងយល់ពីសភាពការណ៍អប់រំផ្នែកបច្ចេកវិទ្យា ការស្រាវជ្រាវនិងការច្នៃប្រឌិតថ្មីជាដើម បន្ទាប់មកលោកបានជួបសំណេះសំណាលជាមួយតំណាងគ្រូបង្រៀននិងនិស្សិត និងបានថ្លែងសន្ទរកថាគន្លឹះ។
សូមបញ្ជាក់ថា សកលវិទ្យាល័យឈីងហ័រ ជាសាលាឧត្តមសិក្សាចិនដែលមានឈ្មោះល្បីរន្ទឺនៅជុំវិញពិភពលោក ដែលបានបង្កើតឡើងកាលពីឆ្នាំ១៩១១ ហើយបច្ចុប្បន្នជាសកលវិទ្យាល័យបែបជំនាញចម្រុះ និងសិក្សាស្រាវជ្រាវ។ សាលាឧត្តមសិក្សានេះបានបណ្តុះបណ្តាលសាស្ត្រាចារ្យ គ្រូម៉ាស្តឺ ជាច្រើនរូបសម្រាប់ប្រទេសចិន ក្នុងនោះរួមទាំងបណ្ឌិតសភាចារ្យចំនួនជាង ៦០០ រូប។ អ្នកដឹកនាំមជ្ឈដ្ឋាននយោបាយជាច្រើនរបស់ប្រទេសចិនក៏បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យមួយនេះដែរ។ លោក ស៊ី ជីនភីង ធ្លាប់ចូលរៀនក្នុងជំនាញវិស្វកម្មគីមី នៃសកលវិទ្យាល័យឈីងហ័រពីចន្លោះឆ្នាំ ១៩៧៥ ដល់ឆ្នាំ ១៩៧៩ ៕