គណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មាននៅថ្ងៃទី១៩ ខែមេសា ក្នុងន័យធ្វើបទបង្ហាញពីសភាពការណ៍អភិវឌ្ឍន៍នៃខ្សែក្រវាត់សេដ្ឋកិច្ចទន្លឹយ៉ង់សេ ។
លោកស្រី Meng Wei អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិអភិវឌ្ឍន៍និងកំណែទម្រង់ចិនបានឧទ្ទេសនាមថា គិតតាំងពីឆ្នាំនេះមក ការអភិរក្សបរិស្ថានអេកូឡូស៊ីនៃខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេទទួលបានការរីកចម្រើនដោយនឹងនរ ។ បញ្ហាលេចធ្លោលើវិស័យអេកូ-បរិស្ថានត្រូវបានកែលម្អយ៉ាងឆាប់រហ័ស។ គិតរហូតដល់ចុងខែមីនា ក្នុងចំណោមបញ្ហាលើវិស័យអេកូ-បរិស្ថាននៅខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេចំនួន៤៨៤ មានបញ្ហាចំនួន៣១៨ត្រូវបានដោះស្រាយ ។ សហគ្រាសឧស្សាហកម្មគីមីនៅតាមបណ្តោយទន្លេយ៉ង់សេមានចំនួន៨៧២៩សហគ្រាសត្រូវបានកែលម្អ រើទីតាំងឬក៏ផ្លាស់ប្តូរមុខរបររួចហើយ ។
ក្រៅពីនេះ ការអភិវឌ្ឍន៍បៃតងបែបសាកល្បងនៅតំបន់ខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ ដូចជានៅតំបន់ Chongming ក្រុងសៀងហៃ និងក្រុងវូហានខេត្តហ៊ូប៊ីជាដើម ក៏ត្រូវបានពន្លឿនជំហានទៅមុខជាបន្តបន្ទាប់ផងដែរ ៕