ស្នាក់នៅម្នាក់ឯង បរិភោគម្នាក់ឯង ទេសចរណ៍ម្នាក់ឯង សព្វថ្ងៃ ចំនួនប្រជាជនចិននៅលីវកំពុងកើនឡើង ។ តាមប្រពភព័ត៌មានបានឱ្យដឹងថា សព្វថ្ងៃ ប្រជាជនចិននៅលីវមានចំនួន ២៤០ លាននាក់ ក្នុងចំណោមនេះ មានមនុស្សពេញវ័យចំនួន ១០០ លាននាក់ស្នាក់នៅតែម្នាក់ ។
ទន្ទឹមនឹងចំនួនជនជាតិចិននៅលីវកើនឡើង សេដ្ឋកិច្ចសម្រាប់អ្នកនៅលីវកំពុងមានសន្ទុះឡើង ដូចជាសេវាកម្ម”ម្ហូបអាហារសម្រាប់ម្នាក់ឯង” ដំណើរទេសចរណ៍ម្នាក់ឯង ផ្ទះសម្រាប់មនុស្សម្នាក់ ឧបករណ៍តូចៗប្រើប្រាស់ក្នុងផ្ទះ ។ល។ គំនិតនៃការចំណាយរបស់ពួកគេកំពុងជំរុញឧស្សាហកម្មកីឡា ទេសចរណ៍ គ្រឿងសំអាង សត្វចិញ្ចឹមជាដើមចាប់ផ្តើមមានសន្ទុះឡើង ។
កម្រិតនៃការអប់រំ និងប្រាក់ចំណូលរបស់ពួកគេកើនឡើងជាបន្តបន្ទាប់ ដែលបានកែប្រែគំនិតរបស់មនុស្សច្រើន យុវជនជ្រើសរើសការរស់នៅដោយខ្លួនឯង ពេញចិត្តលើស្ថានភាពនៅលីវ មនុស្សជាច្រើនមានគំនិតទាន់សម័យ និងទទួលយកអ្វីថ្មីៗ ដែលបានបង្ហាញឱ្យឃើញថា សង្គមនៃប្រទេសចិនក្លាយជាសង្គមប្រកបដោយអរិយធម៌ និងរីកចម្រើនគួរកត់សម្គាល់ ។
អ្នកបកប្រែ៖刘蓉