ប្រព័ន្ធសារព័ត៌មានបរទេសផ្តោតការយកចិត្តទុកដាក់លើសេចក្តីថ្លែងការណ៍រួមអំពីបញ្ហាអាកាសធាតុរវាងចិននិងអាមេរិក

2021-04-20 17:19:33 |ប្រភព:CRI

ការ​ចរចា​អំពី​បញ្ហា​អាកាសធាតុ​រវាង​ចិននិង​អាមេរិក​ដែល​បាន​ដំណើរ​ការ​អស់​រយៈ២ថ្ងៃ​បាន​បិទ​បញ្ចប់ ភាគី​ទាំង​ពីរ​បាន​ចេញ​សេចក្តីថ្លែងការណ៍​រួម​ស្តីពី​ការ​ចរចា​នៅ​ថ្ងៃ​ទី​១៨​ខែ​មេសា។

តាម​ការ​យល់​ឃើញ​របស់​ប្រព័ន្ធ​សារ​ព័ត៌មាន​បរទេស​ឱ្យ​ដឹង​ថា សេចក្តី​ថ្លែងការណ៍​រួម​បាន​បង្ហាញ​ពី​ឆន្ទៈ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​អាកាសធាតុ​រវាង​ចិននិង​អាមេរិក។ ក្នុង​នាម​ជា​ប្រទេស​បញ្ចេញ​កាបូន​ដ៏​សំខាន់​បំផុត​ទាំង​ពីរលើ​ពិភពលោក កិច្ច​សហប្រតិប​ត្តិ​ការ​រវាង​ចិននិង​អាមេរិក​នឹង​ជះ​ឥទ្ធិពល​វិជ្ជមាន​ចំពោះ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​កាបូន​នៅ​ទូទាំង​ពិភពលោក ។

«កាសែតញូវយ៉ក​ថែម»បាន​ចុះ​ផ្សាយ​ថា “ទោះ​បី​ជា​ទំនាក់​ទំនង​រវាង​ចិននិង​អាមេរិក​មាន​ភាព​តានតឹង​ក៏​ដោយ ក៏​ប៉ុន្តែ ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នាធ្វើ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​រួម​លើ​បញ្ហា​បម្រែ​បម្រួល​អាកាសធាតុ។”នេះ​គឺ​ជា​គំរូ​នៃ​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ដែល​កម្រ​មាន​ណាស់។

ប្រព័ន្ធ​សារ​ព័ត៌មាន​សំខាន់ៗ​នៃ​អាមេរិក​និង​អឺរ៉ុប ក្នុង​នោះ​បូក​រួម​ទាំង«កាសែត​ញូវ​យ៉ក​ថែម» ទី​ភ្នាក់​ងារ​សារ​ព័ត៌មានរ៉យទ័រ ទូរទស្សន៍​ស៊ីអិនអិន «កាសែត​ហិរញ្ញវត្ថុ»និង​ទី​ភ្នាក់​ងារ​សារ​ព័ត៌មាន​អាប៉េ​ជា​ដើម​សុទ្ធ​តែ​បាន​បង្ហាញ​ពី​ទស្សនៈស្រដៀង​គ្នា៕