“ស្លាកស្នាមកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គ”របស់យើងក្នុងរយៈពេល ៥​ ឆ្នាំ​ យើងសិក្សាជាមួយគ្នា និងស្វែងរកសុបិនជាមួយគ្នា

2021-04-20 18:01:32 |ប្រភព:云南日报

កញ្ញា លីស៊ីឆៅមៃ មកពីប្រទេសវៀតណាម នាងបានសិក្សាជំនាញវិស្វកម្មអគ្គិសនី​ និងស្វ័យប្រវត្តិកម្មនៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​គុនមីញរយៈពេល ៣ ឆ្នាំ ។ កញ្ញាបានបញ្ជាក់ថា “តាំងពីតូច ខ្ញុំមានក្តីសុបិនមួយគឺធ្វើការពាក់ព័ន្ធអគ្គិសនី ។ រឿងដែលខ្ញុំ​មិន​អាច​ភ្លេចគឺ ពេលខ្ញុំមានជំងឺ គ្រូពេទ្យចិន និងមិត្តភក្តិចិនយកចិត្តទុកដាក់ថែរក្សាខ្ញុំ ។ ក្រោយពីខ្ញុំបញ្ចប់ការសិក្សា ខ្ញុំនឹងត្រឡប់ទៅវៀតណាម​វិញ ហើយធ្វើការពាក់ព័ន្ធនឹងជំនាញអគ្គិសនី ។”

មិត្តភក្តិដទៃទៀតរបស់កញ្ញា លីស៊ីឆៅមៃ​ មកពីប្រទេសវៀតណាម មីយ៉ាន់ម៉ា ឡាវ និងកម្ពុជា ។ ពួកគេសិក្សានៅសាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​គុនមីញ និងសាកលវិទ្យាល័យក្វាងស៊ីដែលផ្តល់មូលនិធិដោយក្រុមហ៊ុនChina Southern Power Grid Company ។

 តាំងពីឆ្នាំ ២០១០ ក្រុមហ៊ុន China Southern Power Grid Company ខិតខំផ្តល់មូលនិធិដល់សិស្សនៅប្រទេសអាស៊ីអាគ្នេយ៍ ។

កញ្ញា ឡ​ វិនណា អាយុ ២៥ ឆ្នាំ ជានិសិ្សតខ្មែរដែលបន្តការសិក្សានៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាគុនមីញ ជំនាញវិស្វកម្ម​អគ្គិសនី និងស្វ័យប្រវត្តិកម្ម ក្នុងខែមិថុនា ឆ្នាំនេះ នាងនឹងបញ្ចាប់ការសិក្សាពីសាកលវិទ្យាល័យ ហើយមានការរំពឹងខ្ពស់ក្នុងជីវិតរស់នៅថ្មី ។ កញ្ញាបានបញ្ជាក់ថា “ខ្ញុំមិនធ្លាប់គិតថាអាចមានឱកាសមកបន្តការសិក្សានៅប្រទេសចិនទេ ពេលខ្ញុំ​សិក្សា​នៅប្រទេសកម្ពុជា ខ្ញុំបានទទួលដំណឹងអំពីក្រុមហ៊ុនChina Southern Power Grid Company មានគម្រោងផ្តល់មូលនិធិដល់​សិស្សរបស់ប្រទេសតំបន់​អាស៊ី​អាគ្នេយ៍​នេះដោយចៃដន្យ ។ ក្តីសុបិនរបស់ខ្ញុំគឺមានការងារល្អមួយ ខ្ញុំសង្ឃឹមថា ម្តាយខ្ញុំអាចរស់នៅ​កាន់តែល្អប្រសើរ ហើយខ្ញុំនឹង​ប្រើប្រាស់​ចំណេះដឹងដែលសិក្សានៅប្រទេសចិនក្នុងការអភិវឌ្ឍឧស្សាហកម្មអគ្គិសនីនៅកម្ពុជា ។”

ពេលលោក ហុង ស៊ុនសុីង បន្តការសិក្សានៅប្រទេសចិន លោកមានកម្លាំងរស់រវើករៀងរាល់ថ្ងែ ។ លោកបានបញ្ជាក់ថា “ខ្ញុំសិក្សា​នៅ​ប្រទេសចិន ខ្ញុំអាចផ្តោតអារម្មណ៍លើការសិក្សា និងលើកកម្ពស់សមត្ថភាព ហើយបានរាប់អានមិត្តភក្តិល្អជាច្រើន និងស្រូបយកថាមពលជាច្រើនពីការការអភិវឌ្ឍ​នៃប្រទេសចិន​ និងបច្ចេកទេសចិន ។ ខ្ញុំសង្ឃឹមថា ខ្ញុំអាចនាំយកចំណេះដឹងដែលខ្ញុំបានរៀន​នៅប្រទេស​ចិន​ទៅ​ប្រទេសកម្ពុជាវិញ ។”

លោក ចាំង យាន់ហ៊ូ ប្រធានវិស្វករនៃក្រុមហ៊ុនអន្តរជាតិយូណាននៃក្រុមហ៊ុន China Southern Power Grid Company បានរៀបរាប់​ថា ប៉ុន្មានឆ្នាំនេះ ក្រុមហ៊ុនអន្តរជាតិយូណានមានកិច្ចសហប្រតិបត្តិការជាមួយប្រទេសតំបន់ទន្លេមេគង្គ បានបង្កើតមិត្តភាពនិងទំនុកចិត្ត​ទៅវិញ​ទៅមកជាមួយក្រុមហ៊ុនអគ្គិសនីនៅប្រទេសជិតខាង ។ ដោយទទួលការពឹងពាក់ពីក្រុមហ៊ុន China Southern Power Grid Company ក្រុមហ៊ុន​អន្តរជាតិ​យូណានបានអនុវត្តផែនការបណ្តុះបណ្តាលសិស្សបន្តការសិក្សានៅប្រទេសចិន ដើម្បីអប់រំ”ធនធាន​មនុស្សដែលមិនអាចនាំចេញបាន” ។

នៅឆ្នាំ២០២១ ក្រុមហ៊ុនអន្តរជាតិយូណានបានជ្រើសរើសនិស្សិតឡាវចំនួន ៣៨ នាក់មកប្រទេសចិនសិក្សាបច្ចេកវិទ្យា​ថាមពល​និង​វេជ្ជសាស្រ្ត ។ នៅឆ្នាំ ២០១៧ និស្សិតទាំងនោះបានបញ្ចប់ការសិក្សា ពួកគេបានចូលរួមចំណែកក្នុងការអភិវឌ្ឍសេវាសាធារណៈ​របស់ប្រទេស​ឡាវ ។

នៅឆ្នាំ២០១៦ ក្រុមហ៊ុនអន្តរជាតិយូណានបានពង្រីកចំនួននិសិ្សតបន្តការសិក្សា ចាប់ផ្តើមអនុវត្តផែនការបណ្តុះ​បណ្តាល​​និសិ្សត​បន្ត​ការសិក្សានៅប្រទេសចិន ។

គិតមកដល់សព្វថ្ងៃ មាននិសិ្សតបន្តការសិក្សានៅប្រទេសចិនចំនួនជាង ១០០ នាក់ដែលមកពីប្រទេសវៀតណាម ឡាវ មីយ៉ាន់ម៉ា ថៃ និង​កម្ពុជា​កំពុងសិក្សាមុខវិជ្ជាពាក់ព័ន្ធនឹងអគ្គិសនីនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា​គុនមីញ ។

អ្នកបកប្រែ៖刘蓉