សកម្មភាពទិវាភាសាចិននៃអង្គការសហប្រជាជាតិព្រមទាំងការប្រកួតវណ្ណកម្មរូបភាពនៅឯនាយសមុទ្រលើកដំបូងនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានប្រារព្ធធ្វើដោយជោគជ័យ

2021-04-21 17:01:07 |ប្រភព:CRI

កាលពី​ថ្ងៃទី ​២០ ​ខែមេសា ​សកម្មភាព​ទិវាភាសាចិន​នៃ​អង្គការសហប្រជាជាតិ​ឆ្នាំ​ ២០២១ ​ព្រមទាំង​ការប្រកួត​វណ្ណកម្ម​រូបភាព​នៅឯនាយ​សមុទ្រ​លើកដំបូង​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​បាន​ប្រារព្ធធ្វើ​ដោយ​ជោគជ័យ​នៅ​ទីក្រុង​ហ្សឺណែវ ​។ ​លោក​ឯកអគ្គរដ្ឋទូត ​Chen ​Xu ​តំណាង​អចិន្ត្រៃយ៍​នៃ​ប្រទេសចិន​ប្រចាំនៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នៅ​ក្រុង​ហ្សឺណេវ​និង​អង្គការអន្តរជាតិ​ដទៃទៀត​ប្រចាំនៅ​ប្រទេស​ស្វ៊ីស ​លោកស្រី ​Tatiana ​Valovaya ​អគ្គនាយក​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​ប្រចាំ​នៅ​ក្រុង​ហ្សឺណេវ​និង​លោក ​Shen ​Haixiong ​អនុរដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃ​គណៈកម្មាធិការមជ្ឈិម​បក្ស​កុម្មុយ​និស្តចិន​និងជា​អគ្គនាយក​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍មជ្ឈិមចិន​បានអញ្ជើញ​ចូលរួម​សកម្មភាព​តាមអនឡាញ​ព្រមទាំង​ថែ្លង​សុន្ទរកថា ​។​

លោក ​Shen ​Haixiong ​បាន​ថែ្លងថា ​អ្នកចូលរួម​ការប្រកួត​បាន​ប្រើ​ភាសាតែមួយ​ដើម្បី​ឱ្យ​ពិភពលោក​ស្តាប់​ឮ​សំឡេង​ខុសៗគ្នា ​ដោយឡែក​"សំឡេង​ច្រើន​ប្រភេទ ​តែ​ពិភពលោក​មួយ" ​វាគឺ​ជា​គោល​បំណង​នៃ​វប្បធម៌ពិពិធកម្ម​ដែល​អង្គការសហប្រជាជាតិ​បាន​និង​កំពុង​ស្វែងរក ​។​

ការប្រកួត​វណ្ណកម្ម​រូបភាព​នៅឯនាយ​សមុទ្រ​លើកដំបូង​នៃ​អគ្គស្ថានីយ​វិទ្យុ​និង​ទូរទស្សន៍​មជ្ឈិមចិន​ជា​សកម្មភាព​សំខាន់​មួយ​នៃ​ទិវាភាសាចិន​នៃ​អង្គការសហប្រជាជាតិ ​។ ​ចាប់​ពី​ថ្ងៃទី ​១៨ ​ខែមីនា​ដល់​ថ្ងៃទី ​១៥ ​ខែមេសា ​ឆ្នាំនេះ ​សកម្មភាពនេះ​បាន​ប្រមូល​ស្នាដៃ​រូបភាព​ជា​ភាសាចិន​ពី​ជនបរទេស​នៅឯនាយ​សមុទ្រ ​ហើយ​ទទួល​បាន​ស្នាដៃ​ជា​វីដេអូ​ឃ្លីប ​សរុប​ប្រមាណ ​៣៤០ ​មកពី ​២៧ ​ប្រទេស ​។ ​បញ្ជីឈ្មោះ​និង​ស្នាដៃ​​ជយលាភី​នៃ​ការប្រកួត​លើក​នេះ​ត្រូវបាន​ប្រកាស​ជាផ្លូវការ​នា​ថ្ងៃដដែល​នោះ ​៕​