កាលពីថ្ងៃទី ១៩ ខែមេសា អនុវេទិកាស្តីពីកំណែទម្រង់នៃអង្គការពាណិជ្ជកម្មពិភពលោក៖ទិសដៅនិងបញ្ហាប្រឈមបានបើកធ្វើនៅក្រុងបូអាវខេត្តហានណាន ។ លោកសស្រី Ngozi Okonjo-Iweala ប្រធានអង្គការពាណិជ្ជកម្មពិភពលោកបានមានវត្តមានក្នុងអនុវេទិកានេះតាមប្រព័ន្ធវីដេអូ ។ ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានCGTN លោកស្រីបានមានប្រសាសន៍ថា ការផ្តល់ការចាក់វ៉ាក់សាំងគឺជាមធ្យោបាយជម្រុញសេដ្ឋកិច្ចដ៏ល្អបំផុតសម្រាប់ប្រទេសដែលកំពុងជួបការលំបាក។ គោលនយាបាយផ្នែកវ៉ាក់សាំងមានសារៈសំខាន់ដូចគ្នានឹងគោលនយោបាយស្តីពីការស្តារសេដ្ឋកិច្ចឡើងវិញនិងកំណើនសេដ្ឋកិច្ច ។ លោកស្រីបានថ្លែងថា យើងត្រូវតែបង្កើតនិម្មាបនកម្មបែងចែកផលិតភាពវ៉ាក់សាំងប្រកបដោយតុល្យភាព ។