ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា អញ្ជើញចូលរួមពិធីប្រគល់ និងទទួលមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩  ដែលជាជំនួយរបស់ប្រទេសចិន

2021-04-21 17:56:50 |ប្រភព:中国驻柬埔寨大使馆

នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ ពិធីប្រគល់ និងទទួលមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ នៅមន្ទីរពេទ្យខេត្តព្រះសីហនុ ដែលជាជំនួយរបស់ប្រទេសចិន ត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ។ ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូត​ចិនប្រចាំនៅកម្ពុជា  ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និង ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុបានចូលរួមពិធីនេះ ។

ក្នុងសុន្ទរកថានៃពិធីនេះ ឯកឧត្តម វ៉ាង វិនធាន បានមានប្រសាសន៍ថា តាំងពីជំងឺកូវីដ១៩កើតឡើង ប្រទេសចិននិងកម្ពុជាបានជួយគ្នាទៅវិញទៅមក និងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានបង្ហាញនូវអត្ថន័យនៃឃ្លាមួួយគឺ ស្គាល់មិត្តពិតក្នុងគ្រាលំបាក ។ ក្នុងនាមជា“មិត្តដែកថែប” ប្រទេសចិននឹងបន្តផ្តល់ជំនួយដល់ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ប្រទេសចិនបានប្រគល់វ៉ាក់សាំងចំនួន ១,៣ លានដូសដែលជាជំនួយឥតសំណង និងវ៉ាក់សាំងចំនួន ២ លានដូសដែលបានទិញដោយប្រទេសកម្ពុជា ។ នៅថ្ងៃទី២៨ ខែនេះ វ៉ាក់សាំងចំនួន ៤ ម៉ឺនដូសដែលជាជំនួយរបស់ប្រទេសចិននឹងដឹកជញ្ជូនមកដល់ប្រទេសកម្ពុជា ។ មន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ដែលធ្វើការប្រគល់នៅថ្ងៃនេះជាមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ទី ២ ដែលជាជំនួយរបស់ប្រទេសចិន នេះជាលទ្ធផលសំខាន់មួយក្នុងកិច្ចសហប្រតិបត្តិការចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ រវាងប្រទេសចិន និងប្រទេសកម្ពុជា ឯកឧត្តមសង្ឃឹមថា​ មន្ទីរពិសោធន៍នេះអាចផ្តល់ផលប្រយោជន៍យ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង​ដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជា ។

ឯកឧត្តម ម៉ម ប៊ុនហេង និង ឯកឧត្តម គួច ចំរើន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលចិនដែលបានផ្តល់ជំនួយជូន​រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ក្នុងការទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ។ ឯកឧត្តមយល់ឃើញថា មន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តរកវីរុសកូវីដ១៩ពិតនឹងលើកកម្ពស់សមត្ថភាពរបស់ប្រទេសកម្ពុជាក្នុងការធ្វើតេស្តរកវីរុសកូវីដ១៩ និងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះ ។

អ្នកបកប្រែ៖刘蓉