ចំណងមិត្តភាពរវាងកងកម្លាំងមួកខៀវដំបូងបង្អស់របស់ប្រទេសចិនជាមួយប្រទេសកម្ពុជា

2021-04-22 17:41:29 |ប្រភព:CRI

តើកងកម្លាំងមួកខៀវជាអ្វី?

កងកម្លាំងមួកខៀវគឺជាកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលមានភាពអព្យាក្រឹត ។

ដោយសារតែត្រូវពាក់មួកខៀវ  ហេតុនេះហើយបានជាហៅថាកងកម្លាំងមួកខៀវ (ពណ៌ខៀវជានិមិត្តរូបនៃសន្តិភាព) ។

នៅថ្ងៃទី ២៤ ខែមេសា ឆ្នាំ១៩៩២ កងវិស្វកម្មយោធាដែលជាកងទ័ពកងកម្លាំងមួកខៀវចំនួន៤០០នាក់ដំបូងបង្អស់របស់ចិនបានមកដល់កំពង់ផែកំពង់សោមប្រទេសកម្ពុជា​។នេះជាលើកទី ១ ដែលប្រទេសចិនបានចាត់បញ្ជូនកងទ័ពទៅចូលរួមក្នុងប្រតិបត្តិការថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិដែលមានភារកិច្ចជួសជុលផ្លូវថ្នល់និងព្រលានយន្តហោះ។

សីតុណ្ហភាពខ្ពស់នៅតំបន់ត្រូពិក  ផ្លូវថ្នល់រដិបរដុប ​គ្រាប់មីន  សត្វពស់ ... ​​លក្ខខណ្ឌក្នុងប្រតិបត្តិការរក្សាសន្តិភាពពិតជាពិបាកណាស់ ទោះជាយ៉ាងណាក៏ដោយ​   ក៏ទឹកមុខរបស់ពលទាហាននៃកងកម្លាំងរក្សាសន្តិភាពបានពីភាពមុតមាំ ។ តាមពិតពួកគេបានធ្វើការបណ្តុះបណ្តាលជាបន្ទាន់នៅក្នុងប្រទេសចិនរួចរាល់ហើយ​​​ ដោយគ្របដណ្តប់លើចំណេះវិជ្ជា ផ្សេងៗដូចជា  ការរុករកនិងការដោះមីនដោយត្រឹមត្រូវ សណ្ឋានដីភូមិសាស្ត្រ វប្បធម៌មនុស្សជាតិនិងទំនៀមទម្លាប់របស់កម្ពុជា។

ភារកិច្ចលំបាកនិងបន្ទាន់បំផុតរបស់កងកម្លាំងនេះគឺជួសជុលព្រលានយន្តហោះស្ទឹងត្រែងក្នុងរយៈពេលពីរខែ។នេះជាកិច្ចការដែលស្ទើរតែមិនអាចសម្រេចបាន។ផ្លូវដែលទៅព្រលានយន្តហោះស្ទឹងត្រែងត្រូវបានគ្របដណ្ដប់ដោយគ្រាប់មីន កងវិស្វកម្មចិនមិនត្រឹមតែត្រូវការសាងសង់ផ្លូវប៉ុណ្ណោះទេ  ប៉ុន្តែក៏ត្រូវដោះមីនផងដែរ   ហេតុនេះហើយបានជាល្បឿននៃ ប្រតិបត្តិការត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ ម៉្យាងទៀតគឺ  កងវិស្វកម្មគ្មានគ្រឿងយន្តសម្រាប់ក្រាលផ្លូវកៅស៊ូទេ   ដូច្នេះពួកគេបានប្រើឆ្នាំងខ្នាតធំដើម្បីស្ងោរជ័រកៅស៊ូ សីតុណ្ហភាពនៅការដ្ឋានឡើងដល់ ៧០ ឬ ៨០ អង្សា។ បន្ទាប់ពីការជួសជុលបន្ទាន់រយៈពេលជាង៤០ថ្ងៃ  កិច្ចការដ៏លំបាកនេះត្រូវបានបញ្ចប់។

បន្ទាប់ពីការពិនិត្យនិងទទួលយក  ក្រុមការងារពិនិត្យនិងទទួលនៃទីស្នាក់ការអង្គការសហប្រជាជាតិប្រចាំនៅប្រទេសកម្ពុជាបានរៀបចំពិធីជប់លៀងជូនកងកម្លាំងមួកខៀវចិន​​​។ចាប់ពីពេលនោះមក​ នៅក្នុងទីបញ្ជាការអង្គការសហប្រជាជាតិតែងតែឃើញសកម្មភាពមួយគឺ នៅពេលដែលឃើញទាហានចិននឹងលើកមេដៃកោតសរសើរថា“ចិន​​ អស្ចារ្យណាស់”។

ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ១៩៩៣ កងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិរួមទាំងកងកម្លាំងរក្សាសន្តិភាពចិនបានដកចេញពីប្រទេសកម្ពុជា ​  “កងកម្លាំងមួកខៀវចិន” បានសម្រេចបេសកកម្មរក្សាសន្តិភាពលើកដំបូងដោយជោគជ័យ។

ចាប់តាំងពីឆ្នាំ១៩៩០រហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានចាត់បញ្ជូនកងកម្លាំងរក្សាសន្តិភាពសរុបជាង ៤ ម៉ឺននាក់​ ជាប្រទេសដែលបានចាត់បញ្ជូនកងកម្លាំងថែរក្សាសន្តិសុខច្រើនជាងគេក្នុងចំណោមសមាជិកអចិន្រ្តៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលត្រូវបានសហគមន៍អន្តរជាតិកោតសរសើរថា  ជា“កត្តាគន្លឹះនិងកម្លាំងសំខាន់ក្នុងប្រតិបត្តិការរក្សាសន្តិភាព”៕