កាលពីថ្ងៃទី ២១ ខែមេសា ក្រុមការងារនៃយន្តការបង្ការនិងគ្រប់គ្រងរួមនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកធ្វើសន្និសីទសារព័ត៌មាននៅក្រុងប៉េកាំងដើម្បីធ្វើបទបង្ហាញពីបច្ចុប្បន្នភាពនៃការងារចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ របស់ប្រទេសចិនដោយលើកឡើងថា ចាក់បានសរុប លើសពី ចំនួន ២០០ លានដូសហើយ ។ ក្រៅពីវ៉ាក់សាំងជំងឺកូវីដ ១៩ ដែលត្រូវបានអនុម័តឱ្យដាក់លក់ក្នុងទីផ្សារដោយមានល័ក្ខខ័ណ្ឌឬសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ក៏មានវ៉ាក់សាំងជំងឺកូវីដ ១៩ រាប់សិបប្រភេទទៀតបានឈានចូលដំណាក់កាលសិក្សាស្រាវជ្រាវអំពីការធ្វើតេស្តលើមនុស្សផងដែរ ។
លោក Mi Feng អ្នកនាំពាក្យនៃគណៈកម្មាធិការជាតិសុខាភិបាលចិនបានប្រកាសក្នុងសន្និសីទសារព័ត៌មានថា គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានចាក់វ៉ាក់សាំងជំងឺកូវីដ ១៩ សរុប លើសពី ចំនួន ២០០ លានដូស ។
លោក Shao Yiming អ្នកជំនាញខាងវ៉ាក់សាំងបានថែ្លងថា បច្ចុប្បន្ននេះ មានវ៉ាក់សាំងជំងឺកូវីដ ១៩ ៣ ប្រភេទត្រូវបានអនុម័តឱ្យដាក់លក់ក្នុងទីផ្សារដោយមានល័ក្ខខ័ណ្ឌឬសម្រាប់ការប្រើប្រាស់ជាបន្ទាន់ ហើយនៅមានវ៉ាក់សាំងជំងឺកូវីដ ១៩ រាប់សិបប្រភេទទៀតបានឈានចូលដំណាក់កាលសិក្សាស្រាវជ្រាវអំពីការធ្វើតេស្តលើមនុស្សផងដែរ ៕