កិច្ចប្រជុំប្រចាំឆ្នាំ២០២១នៃវេទិកាបូអៅសម្រាប់អាស៊ីបិទបញ្ចប់ ភាគីនានាអំពាវនាវឱ្យបង្កើនការប្រាស្រ័យទាក់ទងនិងកិច្ចសហការពហុភាគីនិយម

2021-04-22 17:43:50 |ប្រភព:CRI

ថ្ងៃ​ទី​២១​ខែ​មេសា កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​២០២១នៃ​វេទិកា​បូអៅ​សម្រាប់​អាស៊ី​បានបិទ​បញ្ចប់។ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដែល​ធ្វើ​ឡើង​នា​រសៀល​ថ្ងៃ​ដដែល អ្នក​ទទួល​ខុស​ត្រូវ​ពាក់​ព័ន្ធ​បាន​ថ្លែង​ថា ភាគី​នានា​បាន​កោត​សរសើរ​ខ្ពស់​ចំពោះ​គំនិត​ផ្តួច​ផ្តើម​​"ខ្សែ​ក្រវាត់​និង​ផ្លូវ”ដែល​បាន​ដើរ​តួនាទី​យ៉ាង​សកម្ម​ចំពោះ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​សកល ព្រម​ទាំង​​អំពាវ​នាវ​ឱ្យ​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​និង​កិច្ច​សហការ​ពហុភាគី​និយម។

ក្នុង​សន្និសីទ​សារ​ព័ត៌មាន​នា​ថ្ងៃ​ដដែល លោក​LiBaodongអគ្គលេខាធិការ​នៃ​វេទិកា​បូអៅ​សម្រាប់​អាស៊ី​បាន​ថ្លែង​ថា ថ្នាក់​ដឹក​នាំ​នៃ​បណ្តា​ប្រទេស​នានានិង​តំណាង​មកពី​មជ្ឈ​ដ្ឋាន​នយោបាយ ពាណិជ្ជកម្ម​និង​សិក្សា​ស្រាវ​ជ្រាវ​បាន​បញ្ចេញ​មតិ​យោបល់​ដ៏​សំខាន់​ជុំវិញ​ប្រធាន​បទ​នៃ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ ដែល​មិន​ត្រឹម​តែ​បាន​ប្រមូល​ផ្តុំ​នូវ​គំនិត​ឯកភាព​រួមស្តីពី​ការ​ពួត​ដៃ​គ្នា​ប្រយុទ្ធ​ប្រឆាំង​និង​ជំងឺ​ឆ្លង​និង​បង្កើន​អភិបាល​កិច្ច​ជា​សកល ក៏​ដូច​ជា​បាន​បញ្ចេញ​សំឡេង​គាំពារ​ពហុភាគី​និយម​និង​បង្កើន​ការ​ប្រាស្រ័យ​ទាក់​ទង​និង​កិច្ច​សហការ​ប៉ុណ្ណោះទេ ថែម​ទាំង​ក៏​បាន​ពិគ្រោះ​ពិភាក្សា​អំពី​ទិស​ដៅ​នៃ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ​និង​ជំរុញ​ការ​អភិវឌ្ឍ​ជា​មួយ​គ្នា​ទៀត​ផង។នៅ​ក្រោម​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​និង​ការ​ចូល​រួម​យ៉ាងសកម្ម​ពី​សំណាក់​ភាគី​នានា​ វេទិកា​បូអៅ​សម្រាប់​អាស៊ី​នឹង​បន្ត​ដើរ​តួនាទី​ជា​វេទិកា​មួយ​សម្រាប់​ការ​បញ្ចេញ​សំឡេង​របស់​អាស៊ី៕