កាលពីថ្ងៃទី២២ខែមេសា លោក វ៉ាងយី សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានជួបសន្ទនាតាមទូរស័ព្ទដោយឡែកពីគ្នាជាមួយលោក Don Pramudwinai ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសថៃនិងលោក Erywan រដ្ឋមន្ត្រីការបរទេសប្រ៊ុយណេដែលជាប្រធានផ្លាស់វេនអាស៊ាន ដើម្បីផ្លាស់ប្តូរមតិយោបល់អំពីស្ថានការណ៍មីយ៉ាន់ម៉ាបច្ចុប្បន្ន ។
លោក វ៉ាងយី បានថ្លែងថា កិច្ចប្រជុំពិសេសនៃមេដឹកនាំអាស៊ានដែលជិតនឹងបើកធ្វើគឺទាន់ពេលវេលានិងមានសារសំខាន់ណាស់ ។ ភាគីចិនរំពឹងទុកថា កិច្ចប្រជុំនេះអាចដើរតួនាទីជាលក្ខណៈស្ថាបនាដើម្បីបន្ធូរបន្ថយស្ថានការណ៍មីយ៉ាន់ម៉ា ព្រមទាំងបញ្ចេញសញ្ញាវិជ្ជមានចំពោះខាងក្រៅ ដើម្បីសម្រេច “ភាពអំណោយផល”ចំនួនបី ៖
ទីមួយ មានអំណោយផលដល់ការជំរុញការផ្សះផ្សានយោបាយក្នុងប្រទេសមីយ៉ាន់ម៉ា ។ទីពីរ មានអំណោយផលដល់ការបង្ហាញពីតួនាទីប្រកបដោយលក្ខណៈស្ថាបនារបស់អាស៊ាន ។ ទីបី មានអំណោយផលដល់ការចៀសវាងកុំឱ្យមានការជ្រៀតជ្រែកមិនត្រឹមត្រូវពីតំបន់ខាងក្រៅ ។
លោក វ៉ាងយី បានថ្លែងទៀតថា ភាគីចិននឹងរក្សាទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយអាស៊ាន ព្រមទាំងបន្តធ្វើការងាររវាងភាគីនានាតាមវិធីសាស្ត្ររបស់ខ្លួនផងដែរ ។