ថ្ងៃទី២២ ខែមេសា ពេលផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន លោក Roberto Bocca សមាជិកគណៈកម្មាធិការប្រតិបតិ្តនៃវេទិកាសេដ្ឋកិច្ចពិភពលោកបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនទទួលបានការវិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់លើវិស័យអាកាសធាតុ ដែលបានរួមចំណែកយ៉ាងសកម្មក្នុងការផ្លាស់ប្តូររូបមន្តអភិវឌ្ឍន៍ថាមពលនៅលើពិភពលោក ។
លោក Roberto Bocca សម្គាល់ឃើញថា ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ មិនត្រឹមតែត្រូវធ្វើការសាកល្បងបច្ចេកទេសថ្មីនោះទេ តែត្រូវនាំចូលយន្តការថ្មីផងដែរ ទីផ្សារកាបូនក៏ជាយន្តការមួយ ។ លោកបានវិភាគថា ហេតុអ្វីបានជានិយាយថា ទីផ្សារកាបូនទូទាំងប្រទេសចិនលក់ដូរតាមអនឡាញ គឺមានសារសំខាន់ជាគន្លឹះ គឺដោយមកពីក្នុងនាមជាប្រទេសប្រើប្រាស់ថាមពលធំជាងគេនិងជាប្រទេសបញ្ចេញការបូនសំខាន់នៅលើពិភពលោក ការដែលប្រទេសចិនបង្កើតទីផ្សារការបូន និយាយចំពោះប្រទេសចិនមិនគ្រាន់តែជាជំហានឆ្ពោះទៅមុខដ៏ធំសំខាន់មួយប៉ុណ្ណោះទេ បើនិយាយចំពោះតំបន់ជិតខាងនៃប្រទេសចិន ក៏ដូចជាអង្គភាពសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ដែលបានធ្វើកិច្ចសហប្រតិបតិ្តការជាមួយប្រទេសចិន ក៏ជាជំហានដ៏ធំមួយផងដែរ ។
លោក Roberto Bocca បានថ្លែងទៀតថា រំពឹងទុកថានៅពេលអនាគត ប្រទេសនានានៅលើពិភពលោកអាចរៀបចំធ្វើកិច្ចប្រជុំកំពូលនិងកិច្ចសន្ទនាលើវិស័យអាកាសធាតុឱ្យបានកាន់តែច្រើន ព្រមនិងដាក់ចេញផែនការប្រតិបតិ្តកាន់តែច្រើន ៕