ម៉ាឡេស៊ី​អនុញ្ញាតឱ្យ​វ៉ាក់សាំងជំងឺកូវីដ១៩​នៃក្រុមហ៊ុន​ Sinovac ​របស់ចិន​ដែល​ចាក់ចូល​ដប​នៅ​ក្នុង​ប្រទេសខ្លួន​ចុះបញ្ជី​ដោយមាន​លក្ខខណ្ឌ​​

2021-04-25 17:48:07 |ប្រភព:CRI

កាលពី​ថ្ងៃទី២៣​ខែមេសា​ ក្រសួងសុខាភិបាល​ម៉ាឡេស៊ីបាន​ប្រកាសថា​ ​នីយតករ​​​របស់ម៉ាឡេស៊ី​បានអនុញ្ញាតឱ្យ​វ៉ាក់សាំង​ជំងឺកូវីដ១៩​នៃក្រុមហ៊ុន ​Sinovac ​របស់ចិន​ដែល​ចាក់​ចូលដប​នៅ​ក្នុង​ប្រទេស​របស់ខ្លួន​ចុះបញ្ជី​ដោយ​មានលក្ខខណ្ឌ ​ដើម្បី​ប្រើប្រាស់​ជាបន្ទាន់ ។

លោក ​Noor Hisham​ bin Abdullah ​មន្ត្រីជាន់ខ្ពស់​នៃក្រសួង​សុខាភិបាល​ម៉ាឡេស៊ីបាន​ថ្លែងថា ​ម៉ាឡេស៊ីបាន​ពឹងផ្អែកលើ​ការនាំចូល​ផលិតផល​​សម្រេច​នៃវ៉ាក់សាំង​ជំងឺកូវីដ១៩​ជាប់រហូតមក ​ដូច្នេះ ​​សហគ្រាស​ក្នុង​ប្រទេស​ខ្លួន​សម្រេច​ការចាក់​ចូលដប​ដោយ​ខ្លួនឯង​គឺជាលើកទីមួយ​ នេះជាសមិទ្ធផលថ្មី​សម្រាប់​ម៉ាឡេស៊ី ​ហើយ​រំពឹងទុកថា​ អាចឆ្លៀត​ឱកាសនេះ​ជំរុញ​ការអភិវឌ្ឍនៃ​ឧស្សាហកម្ម​ផលិតឱសថ​របស់​ប្រទេសខ្លួន ។