ថ្ងៃទី២៥ ខែមេសា តាមទិន្នន័យដែលប្រកាសដោយក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា ប្រទេសចិនបានវិនិយោគដោយផ្ទាល់ចំនួន២០៦១៤០លានយាន់ប្រាក់ចិននៅបរទេសនៅត្រីមាសទី១ឆ្នាំនេះដែល កើនឡើង៤,៦%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ក្នុងនោះ ការវិនិយោគនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសតាម “ខ្សែក្រវាត់និងផ្លូវ”បានកើនឡើងជាបន្តបន្ទាប់។
ទិន្នន័យបានបង្ហាញថា ប្រទេសចិនបានវិនិយោគដោយផ្ទាល់លើវិស័យមិនមែនហិរញ្ញវត្ថុចំនួន៤៤២០លានដុល្លារអាមេរិកនៅប្រទេសតាម “ខ្សែក្រវាត់និងផ្លូវ”នៅត្រីមាសទី១ដែលកើនឡើង៥,២%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០។ទំហំទឹកប្រាក់នៃកិច្ចសន្យាគម្រោងថ្មីៗដែលបានចុះហត្ថលេខាជាមួយប្រទេសតាម “ខ្សែក្រវាត់និងផ្លូវ”គឺត្រូវជា៣១៣៤០លានដុល្លារអាមេរិក កើនឡើង១៩,៤%បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២០៕