លោកស៊ីជីនភីងថ្លែងអំពីអភិបាលកិច្ចចម្រុះតាមទន្លេLijiang៖មិនត្រូវបំផ្លាញអេកូបរិស្ថានជាដាច់ខាត

2021-04-26 17:58:40 |ប្រភព:CRI

រសៀល​ថ្ងៃទី​២៥ ខែមេសា ​លោក​ស៊ីជីនភីង​ប្រធានរដ្ឋ​ចិន​ដែល​កំពុង​ចុះត្រួតពិនិត្យ​ការងារនៅ​ខេត្ត​ក្វាងស៊ី​ បាន​អញ្ជើញ​ទៅ​​ដល់​កំពងផែ​Yangdi​នៃ​ទន្លេ​Lijiang​ស្ថិត​នៅ​ស្រុក​Yangshu ​ដើម្បី​ស្តាប់​របាយការណ៍​អំពី​ស្ថានការណ៍​អភិបាលកិច្ច​​ចម្រុះ​និង​ការងារ​អភិរក្ស​អេកូឡូស៊ី​តាម​ទន្លេ​Lijiang​។​មន្ត្រី​ទទួល​ខុសត្រូវ​ក្នុង​តំបន់​បាន​ជម្រាប​លោក​ស៊ីជីនភីង​ថា​ ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ​ក្រុង​Guilinបាន​ជំរុញ​ដោយ​ពេញ​ទំហឹង​នូវការងារ​អភិបាលកិច្ច​ចម្រុះ​តាម​ទន្លេ​Lijiang​ ​ដូចជា ​ការ​បោះ​សម្អាត​ទាំង​ស្រុង​និង​គ្រប់គ្រង​​ការ​​ជីក​យកថ្មនិង​​យកខ្សាច់​ដោយ​ខុស​ច្បាប់​ជា​ដើម។​លោក​ស៊ីជីនភីង​បាន​ចង្អុល​បង្ហាញថា​ ​អ្វី​ដែល​អាក្រក់​បំផុត​គឺ​ការ​ជីកយក​ថ្ម។​ប្រសិន​បើ​យើង​បំផ្លិចបំផ្លាញ​ភ្នំ​មួយ​នោះ ​យើង​នឹង​បាត់បង់ភ្នំបែបនេះ​ជារៀងរហូត​។ទូទាំង​ប្រទេស​ចិន​និង​ទូទាំង​ពិភពលោក​មាន​ភ្នំ​បែប​នេះ​តែ​មួយ​ទេ ​ដូច្នេះ​មិន​ត្រូវ​បំផ្លិច​បំផ្លាញ​ជា​ដាច់​ខាត។​ការ​ជីកយក​ថ្ម​និង​បូម​ខ្សាច់​ដោយ​ខុស​ច្បាប់ ​មិន​ត្រឹម​​តែ​ត្រូវ​ដេញ​ដោល​រក​ទំនួល​ខុសត្រូវ​ប៉ុណ្ណោះទេ ​ក៏​ត្រូវ​ទទួល​ខុសត្រូវ​ព្រហ្មទណ្ឌ​​តាម​ផ្លូវ​ច្បាប់​ផងដែរ៕