ឆ្នាំនេះគឺជាខួប២០ឆ្នាំនៃការបង្កើតអង្គការសហប្រតិបត្តិការសៀងហៃហៅកាត់SCO។ចាប់តាំងពីបានបង្កើតឡើងមក រដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃបានរក្សាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការយ៉ាងស៊ីជម្រៅ ដែលបានទទួលការអភិវឌ្ឍជាច្រើននៅក្នុងវិស័យប្រឆាំងភេរវកម្មនិងសន្តិសុខ ការអភិវឌ្ឍសេដ្ឋកិច្ចនិងការផ្លាស់ប្តូរវប្បធម៌មនុស្សជាតិ។នៅក្នុងវេទិកាQingdaoស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់នៃអង្គការសហប្រតិបត្តិការសៀងហៃដែលបានប្រារព្ធធ្វើនៅតំបន់Jiaozhouទីក្រុងQingdaoកាលពីថ្ងៃទី ២៦ ខែមេសា បណ្តាប្រទេសSCO បានចេញផ្សាយនូវគំនិតផ្តួចផ្តើមQingdao ដោយអំពាវនាវដល់រដ្ឋសមាជិកនានាឱ្យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់ ធ្វើឱ្យច្រកចរាចរណ៍ទំនិញអន្តរជាតិមានភាពរលូន និងជំរុញកិច្ចសម្រួលការវិនិយោគនិងពាណិជ្ជកម្ម ដើម្បីចូលរួមចំណែកក្នុងកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់នៃអង្គការសហប្រតិបត្តិការសៀងហៃ។
ថ្ងៃទី២៦ ខែមេសា ក្នុងពិព័រណ៍ពាណិជ្ជកម្មនិងវិនិយោគអន្តរជាតិរបស់អង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ២០២១និងពិធីបើកវេទិកាQingdaoស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្មក្នុងតំបន់នៃអង្គការសហប្រតិបត្តិការសៀង លោកVladimir អគ្គលេខាធិការនៃលេខាធិការដ្ឋានអង្គការសហប្រតិបត្តិការសៀងបានថ្លែងថា បណ្តាប្រទេស SCO គួរតែស្វែងរកសក្តានុពលនៃកិច្ចសហប្រតិបត្តិការបន្ថែមទៀតនៅក្នុងវិស័យដូចជាស្តង់ដារឯកភាព ការបង្ការជំងឺឆ្លងសត្វនិងរុក្ខជាតិ និងការសម្រួលដល់ការដឹកជញ្ជូនឆ្លងកាត់ព្រំដែនជាដើម ៕