ថ្ងៃទី ២៦ ខែ មេសា ឆ្នាំ ២០២១ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ភាគីចិនសូមសម្តែងការស្វគមន៍ចំពោះការបើកធ្វើជាពិសេសនូវកិច្ចប្រជុំថ្នាក់ដឹកនាំអាស៊ានដោយរំពឹងនិងជឿជាក់ថា អាស៊ាននឹងបន្តដើរតួនាទីរបស់ខ្លួនប្រកបដោយលក្ខណៈស្ថាបនា ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ាក្នុងការជំរុញការផ្សះផ្សានយោបាយក្នុងស្រុក គាំពារសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការនៅតំបន់អាស៊ានព្រមទាំងសន្តិភាពនិងស្ថិរភាពក្នុងតំបន់យ៉ាងប្រាកដប្រជា ។
តាមការផ្សាយដំណឹងបានឱ្យដឹងថា អាស៊ានបានបើកធ្វើកិច្ចប្រជុំថ្នាក់ដឹកនាំជាពិសេសកាលពីថ្ងៃទី ២៤ ខែ មេសា ។ បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំ បានចេញផ្សាយសេចក្តីថ្លែងការណ៍របស់ប្រធានអាស៊ាននិងឈានដល់គំនិតឯកភាពចំនួន ៥ ចំណុច អំពីស្ថានការណ៍មីយ៉ាន់ម៉ា ។