នៅវេលាម៉ោង ១១ និង ២០ នាទី ខែ មេសា ឆ្នាំ ២០២១ ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែតដឹកជញ្ជូនLong March 6 ដោយជោគជ័យនៅមជ្ឈមណ្ឌលបង្ហោះផ្កាយរណបក្រុង Taiyuan ប្រទេសចិន ដោយបានដឹកជញ្ជូនផ្កាយរណបសំខាន់ចំនួន ៣ គ្រឿងនិងផ្កាយរណបអមចំនួន ៦ គ្រឿងចូលទៅក្នុងគន្លងតារាវិថីដែលតាមការគ្រោងទុកដោយរលូនតាមវិធី“រ៉ុក្កែត ១ ដឹកជញ្ជូនផ្កាយរណប ៩ ”។ ភារកិច្ចបង្ហោះរ៉ុក្កែតចែករំលែកជាមួយគ្នាលើកដំបូងនៃរ៉ុក្កែតLongMarchទទួលបានជោគជ័យយ៉ាងគាប់ប្រសើរ ។
ការបង្ហោះផ្កាយរណបចំនួន ៩ គ្រឿងលើកនេះសុទ្ធតែផ្តល់សេវាបង្ហោះដោយក្រុមហ៊ុនឧស្សហកម្មមហាកំពែង ។ ភារកិច្ចលើកនេះក៏ជាការច្នៃប្រឌិតថ្មីជាលើកដំបូងរបស់ក្រុមហ៊ុនឧស្សហកម្មមហាកំពែងនូវរូបមន្តបង្ហោះផ្កាយរណបពាណិជ្ជកម្មចែករំលែកពោលគឺផ្តល់សេវាកម្មបង្ហោះផ្កាយរណបខុសគ្នារបស់អតិថិជនដែលមានតម្រូវការផ្សេងគ្នាក្នុងប្រទេសចិនតាមរយៈរ៉ុក្កែតតែមួយក្នុងពេលដំណាលគ្នា ។