នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ ២០២១ អគ្គនាយកដ្ឋានគយនៃប្រទេសចិនបានប្រកាសឈ្មោះ ចម្ការស្វាយ និងរោងចក្រវេចខ្ចប់ស្វាយកម្ពុជាសម្រាប់នាំចេញទៅកាន់ប្រទេសចិន ដែលជាសញ្ញាបង្ហាញថា ភាគីទាំងពីរបានសម្រេចជំហានចុងក្រោយក្នុងការនាំចេញស្វាយកម្ពុជាទៅកាន់ប្រទេសចិន ។ ក្នុងតារាងនេះ មានចម្ការស្វាយចំនួន ៣៧ និងរោងចក្រវេចខ្ចប់ចំនួន ៥ ត្រូវបានភាគីចិនអនុម័ត ។
នៅខែមិថុនា ឆ្នាំ២០២០ ភាគីចិន និងកម្ពុជាបានចុះកិច្ចព្រមព្រៀង និងផ្លាស់ប្តូរការត្រួតពិនិត្យភូតគ្រាមអនាម័យសម្រាប់ការនាំចេញស្វាយកម្ពុជាចេញទៅកាន់ប្រទេសចិន ។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ភាគីចិនបានពិនិត្យចម្ការស្វាយ និងរោងចក្រវេចខ្ចប់ដោយប្រព័ន្ធវីដេអូ នៅថ្ងៃទី២៦ ខែមេសា អគ្គនាយកដ្ឋានគយចិនបានប្រកាសឈ្មោះចម្ការស្វាយនិងរោងចក្រវេចខ្ចប់ដែលឆ្លងកាត់ការត្រួតពិនិត្យ ។ ស្វាយកម្ពុជា ជាផ្លែឈើទី ២ ដែលកម្ពុជាអាចចេញទៅកាន់ប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីផ្លែចេក ។
អ្នកបកប្រែ៖刘蓉