ថ្ងៃទី២៧ ខែមេសា លោកWangWenbinអ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានថា ទង្វើដែលប្រឌិតពាក្យភូតកុហកនិងលាបពណ៌ប្រទេសចិនទីបំផុតមុខជានឹងបរាជ័យជាមិនខាន។
នាពេលថ្មីៗនេះ ប្រព័ន្ធសារព័ត៌មានចិនបានចុះផ្សាយអត្ថបទមួយក្រោមចំណងជើងថា «តើពាក្យភូតកុហកពាក់ព័ន្ធនឹងតំបន់ស៊ីនជាំងត្រូវបានប្រឌិតឡើងយ៉ាងដូចម្តេច?»។ទាក់ទិននឹងករណីនេះ លោកWangWenbinបានថ្លែងថា អត្ថបទនេះនឹងជួយឱ្យអ្នកអានទាំងអស់យល់ដឹងពីរឿងពិតដែលបុគ្គលិកនិងអង្គភាពមួយចំនួននៃប្រទេសលោកខាងលិចប្រឌិតពាក្យភូតកុហកនិងលាបពណ៌ប្រទេសចិន។
លោកWangWenbinបានឧទ្ទេសនាមថា ក្នុងមួយរយៈកន្លងទៅនេះ កម្លាំងប្រឆាំងនឹងប្រទេសចិនបានប្រើប្រាស់ពាក្យភូតកុហកនិងពាក្យចចាមអារ៉ាម ដើម្បីលាបពណ៌និងធ្វើការវាយប្រហារចំពោះប្រទេសចិនតាមទម្រង់តែមួយ ពោលគឺជាដំបូង បំផុសព័ត៌មានដោយប្រើក្បួនដូចជាមាន “បញ្ញវន្ត” “ជនរងគ្រោះ” បន្ទាប់មក ប្រព័ន្ធសារព័ត៌មានផ្សព្វផ្សាយបន្ត នៅទីចុងបំផុត គឺផ្នែកផ្លូវការចេញមកឆ្លើយតប។ទង្វើទាំងនេះសុទ្ធតែត្រូវបានលាតត្រដាងយ៉ាងពេញលេញក្នុងអត្ថបទក្រោមចំណងជើងថា «តើពាក្យភូតកុហកពាក់ព័ន្ធនឹងតំបន់ស៊ីនជាំងត្រូវបានប្រឌិតឡើងយ៉ាងដូចម្តេច?»៕