វ៉ាក់សាំងការពារជំងឺកូវីដ១៩ដែលជាជំនួយលើកទី៣របស់រដ្ឋាភិបាលចិនបានប្រគល់ជូនប្រទេសប៉ាគីស្ថានជាផ្លូវការ

2021-04-28 13:49:25 |ប្រភព:CRI

ថ្ងៃទី២៦  ខែមេសា  ស្ថានទូតចិនប្រចាំនៅប៉ាគីស្ថានបានប្រគល់វ៉ាក់សាំងការពារជំងឺកូវីដ១៩លើកទី៣ឱ្យរដ្ឋាភិបាលប៉ាគីស្ថាន។លោក Omar Ayub Khan  រដ្ឋមន្ត្រីកិច្ចការសេដ្ឋកិច្ចប៉ាគីស្ថានបានថ្លែងថា​​​   នៅក្នុងរយៈពេលគន្លឹះនៃរលកទីបីនៃការរីករាលដាលជំងឺកូវីដ១៩នៅប៉ាគីស្ថាន  វ៉ាក់សាំងចិននឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩របស់ប៉ាគីស្ថាន។

លោកNongRong ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសប៉ាគីស្ថានបានថ្លែងថា“ ថ្ងៃទី ២៤ ខែមេសា   វ៉ាក់សាំងការពារជំងឺកូវីដ១៩ជាជំនួយលើកទី៣របស់រដ្ឋាភិបាលចិនបានដឹកមកដល់ប្រទេសប៉ាគីស្ថានដោយរលូន  ប្រទេសប៉ាគីស្ថានមិនត្រឹមតែជាប្រទេសដំបូងបង្អស់នៅលើពិភពលោកដែលទទួលបានវ៉ាក់សាំងពីប្រទេសចិនប៉ុណ្ណោះទេ  ប៉ុន្តែក៏ជាប្រទេសដែលទទួលបានវ៉ាក់សាំងច្រើនជាងគេពីប្រទេសចិនផងដែរ  នេះជាការឆ្លុះបញ្ចាំងយ៉ាងពេញលេញនូវចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសទាំងពីរ។ ក្នុងនាមជា​មិត្តដែកថែប ​ចិននឹងបន្តជួយប៉ាគីស្ថានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ថែមទៀត ៕ "