លោក Wang Xiaojian អ្នកនាំពាក្យស្ថានទូតចិនប្រចាំនៅឥណ្ឌាបានថ្លែងកាលពីថ្ងៃទី៥ខែឧសភាថា ប្រទេសចិនបានសម្តែងការយកចិត្តទុកដាក់និងការសោកស្តាយចំពោះការដែលប្រតិបត្តិករទូរគមនាគមន៍ចិនមិនត្រូវបានអនុញ្ញត្តឱ្យចូលរួមការពិសោធន៍ផ្នែកទូរគមនាគមន៍5Gជាមួយប្រតិបត្តិករទូរគមនាគមន៍ឥណ្ឌា ។
លោក Wang Xiaojian បានថ្លែងថា សហគ្រាសពាក់ព័ន្ធរបស់ប្រទេសចិនបានធ្វើអាជីវកម្មជាច្រើនឆ្នាំមកហើយនៅប្រទេសឥណ្ឌា ដែលបានផ្តល់ឱកាសការងារជាច្រើន ហើយបានរួមចំណែកសំខាន់ដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់ប្រទេសឥណ្ឌា ។ ទង្វើដែលបដិសេធមិនឱ្យប្រតិបត្តិករទូរគមនាគមន៍ចិនធ្វើកិច្ចសហប្រតិបត្តិការគឺមិនគ្រាន់តែប៉ះពាល់ដល់សិទ្ធិស្របច្បាប់របស់សហគ្រាសចិនប៉ុណ្ណោះទេ ថែមទាំងបានរារាំងដល់ការកែលម្អបរិយាកាសអាជីវកម្មរបស់ឥណ្ឌាទៀតផង វាគ្មានអំណោយផលដល់ការអភិវឌ្ឍនៃការច្នៃប្រឌិតថ្មីនៃឧស្សាហកម្មពាក់ព័ន្ធរបស់ឥណ្ឌានោះទេ៕