ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិលើកដំបូងបើកសម្ពោធនៅក្រុងHaikouខេត្តហៃណាននៅយប់ថ្ងៃទី៦ ខែឧសភា ដែលនឹងមានម៉ាកផលិតផលទាំងក្នុងនិងក្រៅប្រទេសចំនួនជាង ២៥០០ បង្ហាញវត្តមាននៅមជ្ឈមណ្ឌលពិព័រណ៍អន្តរជាតិខេត្តហៃណាន។ សហគ្រាសម៉ាកផលិតផលប្រើប្រាស់ទាំងក្នុងនិងក្រៅប្រទេសជាច្រើនបានបង្ហាញថា ក្នុងបរិបទដែលប្រទេសចិនជំរុញការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី និងកសាងកំពង់ផែពាណិជ្ជកម្មសេរីខេត្តហៃណានបានត្រូវពន្លឿនការអនុវត្តយ៉ាងផុសផល ពិព័រណ៍ទំនិញប្រើប្រាស់ចិនអន្តរជាតិដ៏ឱឡារិកនេះនឹងក្លាយជាស្ពានមួយសម្រាប់ធ្វើឱ្យម៉ាកផលិតផលលើពិភពលោកចូលទីផ្សារខេត្តហៃណាននិងប្រទេសចិន ក៏ដូចជាធ្វើឱ្យទំនិញប្រើប្រាស់ចិនដែលមានគុណភាពល្អឈានចូលទីផ្សារសកលផងដែរ ហើយនាំមកនូវឱកាសពាណិជ្ជកម្មគ្មានដែនកំណត់នោះទេ៕