លោកស៊ីជីនភីងប្រធានរដ្ឋចិនបានជួបសន្ទនាតាមទូរស័ព្ទជាមួយលោកAntónio Guterresអគ្គលេខាធិការអង្គការសហប្រជាជាតិនៅយប់ថ្ងៃទី ៦ ខែឧសភា។
លោកស៊ីជីនភីងបានលើកឡើងថា ភារកិច្ចដ៏សំខាន់បំផុតរបស់សហគមន៍អន្តរជាតិនាពេលបច្ចុប្បន្នគឺនៅតែជាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ១៩ដដែល។ពិភពលោកគួរតែពង្រឹងកិច្ចសហប្រតិបត្តិការនិងមិនប្រើឧបាយកលនយោបាយ។មហាប្រទេសត្រូវតែធ្វើជាគំរូក្នុងការផ្គត់ផ្គង់ផលិតផលសាធារណៈឱ្យបានកាន់តែច្រើន។
ប្រទេសចិននឹងធ្វើការខិតខំប្រឹងប្រែងនិងការរួមចំណែកដ៏ធំបំផុតតាមលទ្ធភាពរបស់ខ្លួនសម្រាប់ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ។
ប្រទេសចិននឹងធ្វើកិច្ចសហប្រតិបត្តិការជាមួយប្រទេសកំពុងអភិវឌ្ឍន៍ដោយអស់ពីលទ្ធភាព ក៏ដូចជាផ្តល់ជំនួយដល់ប្រទេសកំពុងអភិវឌ្ឍន៍ផងដែរ។ ប្រទេសចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយអង្គការសហប្រជាជាតិនិងបន្តជំរុញការអនុវត្តរបៀបវារៈឆ្នាំ ២០៣០ស្តីពីការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ជាការឆ្លើយតប លោកAntónio Guterresអគ្គលេខាធិការអង្គការសហប្រជាជាតិបានបង្ហាញពីការរំពឹងទុកចំពោះការធ្វើកិច្ច
សហប្រតិបត្តិការកាន់តែជិតស្និទ្ធជាមួយប្រទេសចិនក្នុងវិស័យសន្តិភាពនិងសន្តិសុខពិភពលោក ការការពារជីវៈចម្រុះ ការទប់ទល់នឹងបម្រែបម្រួលអាកាសធាតុនិងជួយប្រទេសកំពុងអភិវឌ្ឍន៍សម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពជាដើម ក្នុងគោលបំណងជំរុញទំនាក់ទំនងរវាងអង្គការសហប្រជាជាតិនិងប្រទេសចិនឱ្យឈានដល់កម្រិតខ្ពស់ថែមទៀត។