តាមទិន្នន័យចុងក្រោយបំផុតដែលចេញផ្សាយដោយអង្គការOECD បង្ហាញថា ការវិនិយោគដោយផ្ទាល់ពីបរទេសនៅលើពិភពលោកក្នុងឆ្នាំ២០២០បានធ្លាក់ចុះនៅត្រឹមចំណុចទាបបំផុតក្នុងរយៈពេល១៥ ឆ្នាំកន្លងទៅ ហើយប្រទេសចិនគឺជាអង្គភាពសេដ្ឋកិច្ចមួយក្នុងចំណោមអង្គភាពសេដ្ឋកិច្ចសំខាន់ដ៏តិចតួចដែលបានរក្សាកំណើនវិជ្ជមាននិងវ៉ាហួសសហរដ្ឋអាមេរិកក្លាយទៅជាគោលដៅវិនិយោគធំបំផុតលើពិភពលោក។ អ្នកជំនាញយល់ឃើញថា អនាគតនៃកំណើនដ៏ល្អប្រសើររបស់ចិននិងវិធានការបើកចំហបន្ថែមទៀតនឹងជួយប្រទេសចិនក្នុងការបន្តស្រូបទាញលំហូរមូលធនបរទេសបន្ថែមទៀត។
ទិន្នន័យនៃក្រសួងពាណិជ្ជកម្មចិនក៏បានបង្ហាញដែរថា ក្នុងឆ្នាំ ២០២០ ការប្រើប្រាស់ទុនបរទេសជាក់ស្តែងនៃប្រទេសចិនមានចំនួន ៩៩៩៩៨០លានយាន់ប្រាក់ចិន កើនឡើង ៦,២% បើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០១៩ដែលបានសម្រេចនូវ“ កំណើនចំនួន ៣” គឺទំហំស្រូបទាញទុនវិនិយោគសរុប អត្រាកំណើននិងអនុបាតជាសកលដែលបានក្លាយជា“យុថ្កាស្ថិរភាព”និង“ ទីតាំងមានសុវត្ថិភាព” សម្រាប់ការវិនិយោគរបស់សហគ្រាសឆ្លងប្រទេស។