ក្រសួងការបរទេសចិនថ្លែងថា រីករាយរួមជាមួយបណ្តាភាគីនានាដើម្បីរំលឹកឡើងវិញពីការគាំទ្រដល់ពហុភាគីនិយម

2021-05-08 17:53:24 |ប្រភព:CRI

ក្នុងនាមជាប្រធានផ្លាស់វេននៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិប្រចាំខែឧសភាឆ្នាំ២០២១ ប្រទេសចិននឹងបើកធ្វើកិច្ចប្រជុំជាន់ខ្ពស់តាមប្រព័ន្ធវីដេអូស្តីពី“ការគាំពារពហុភាគីនិយមនិងប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល”នាថ្ងៃទី៧ ខែឧសភាតាមម៉ោងកក្នុងតំបន់។ លោកWang wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងកាលពីថ្ងៃទី៧ ខែឧសភាថា ភាគីចិនរំពឹងទុកថានឹងអាចចាត់ទុកកិច្ចប្រជុំនេះជាឱកាសមួយដើម្បីរួមជាមួយបណ្តាភាគីនានា រំលឹកឡើងវិញនូវការគាំទ្រដល់ពហុភាគីនិយម និងគាំពារប្រព័ន្ធអន្តរជាតិដែលមានអង្គការសហប្រជាជាតិជាស្នូល៕