នាថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១ លោកTedros អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានប្រកាសថា វ៉ាក់សាំងកូវីដ១៩ដែលស្រាវជ្រាវនិងផលិតដោយមន្ទីរស្រាវជ្រាវនិងអភិវឌ្ឍផលិតផលជីវសាស្ត្រប៉េកាំងនៃក្រុមហ៊ុនស៊ីណូហ្វាមចិនបានត្រូវទទួលស្គាលជាផ្លូវការសម្រាប់ការអនុញ្ញាត្តប្រើប្រាស់បន្ទាន់ពីអង្គការសុខភាពពិភពលោក ។
នេះគឺជាវ៉ាក់សាំងទី១របស់ប្រទេសចិនដែលបានត្រូវទទួលស្គាល់ជាផ្លូវការសម្រាប់ការអនុញ្ញាត្តប្រើប្រាស់បន្ទាន់ពីអង្គការសុខភាពពិភពលោក ហើយក៏ជាវ៉ាក់សាំងតែមួយគត់ដែលមិនមែនស្រាវជ្រាវនិងផលិតដោយប្រទេសលោកខាងលិច ដែលមានន័យថា គុណភាព សុវត្ថិភាព ប្រសិទ្ធភាពជាដើមរបស់វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនស៊ីណូហ្វាមចិនបំពេញតាមស្តង់ដាររបស់អង្គការសុខភាពពិភពលោក វានឹងពង្រីកក្របខ័ណ្ឌវ៉ាក់សាំង ដែលនឹងធ្វើឱ្យប្រទេសនានាមានជំនឿចិត្តក្នុងការពន្លឿនដំណើរអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំងរបស់ប្រទេសចិនដើម្បីនាំចូលវ៉ាក់សាំងរបស់ក្រុមហ៊ុនស៊ីណូហ្វាមចិន ហើយធ្វើការចាក់វ៉ាក់វាំងជូនប្រជាជនផងដែរ ។
គិតមកដល់ពេលនេះ វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុនស៊ីណូហ្វាមចិនបានអនុញ្ញាតចុះបញ្ជី ឬការប្រើប្រាស់បន្ទាន់ នៅប្រទេសនិងតំបន់ចំនួន ៧០ ហើយមានប្រទេស និងអង្គការអន្តរជាតិចំនួនជាង ១០០ បានលើកឡើងពីតម្រូវការទិញវ៉ាក់សាំងនេះ វាជាវ៉ាក់សាំងកូវីដ១៩ដែលត្រូវបានប្រើប្រាស់ច្រើនជាងគេ មានប្រសិទ្ធភាពល្អជាងគេ មានសុវត្ថិភាពល្អជាងគេ និងទទួលបានការកោតសរសើរច្រើនជាងគេលើពិភពលោក ។
អ្នកបកប្រែ៖刘蓉