នៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ពិធីនាំចេញស្វាយកម្ពុជាទៅកាន់ប្រទេសចិនត្រូវបានរៀបចំឡើងនៅទីក្រុងភ្នំពេញ ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ការនាំស្វាយកម្ពុជាទៅកាន់ប្រទេសចិនជាជំហានថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការកសិកម្មកម្ពុជានិងចិន ដែលមិនគ្រាន់តែផ្តល់ផលប្រយោជន៍ដល់ការអភិវឌ្ឍនៃសេដ្ឋកិច្ចកម្ពុជាក្រោមកើតមានជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ថែមទាំងនឹងជួយប្រទេសកម្ពុជាកាត់បន្ថយភាពក្រីក្រតាមតំបន់ជនបទ ។ ភាគីកម្ពុជានឹងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីចិន ជំរុញការនាំចេញកសិផលរបស់ប្រទេសកម្ពុជាកាន់តែច្រើនទៅកាន់ប្រទេសចិន ដូចជាផ្លែស្រកានាគ ម្រេច សំបុកត្រចៀកកាំ និងផ្លែដូងជាដើម ។
លោកស្រី ឈិន ចំរើន នាយកប្រតិបត្តិនៃសហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យបានមានក្តីរំភើបក្រៃលែងក្នុងពិធីនេះ ។ លោកស្រីបានបញ្ជាក់ថា “ខ្ញុំមានចិត្តរំភើបខ្លាំងណាស់! ស្វាយកម្ពុជាអាចនាំទៅកាន់ប្រទេសចិន ដែលជាឱកាសល្អប្រសើរសម្រាប់អភិវឌ្ឍន៍ឧស្សាហកម្មស្វាយ ។”
នៅខែមេសា ឆ្នាំ២០២១ អគ្គនាយដ្ឋានគយចិនបានសម្រេចការអនុញ្ញាតដល់ចម្ការស្វាយចំនួន ៣៧ និងរោងចក្រវេចខ្ចប់ចំនួន ៥ សហគមន៍កសិកម្មស្វាយកែវរមៀតគិរីរម្យក៏ក្នុងតារាងនេះផងដែរ ។ លោកស្រី ឈិន ចំរើន ធ្លាប់ចូលរួមការតាំងពិព័រណ៍អាស៊ីខាងត្បូងនៅខេត្តយូណានជាច្រើនលើក លោកស្រីបានរកឃើញ ទីផ្សារដ៏ធំធេងនៅប្រទេសចិន ដូចនេះ ការនាំយកស្វាយកម្ពុជាទៅកាន់តុបាយរបស់ប្រជាជនចិនគឺជាបំណងដ៏ធំរបស់លោកស្រី ។ លោកស្រីបានបញ្ជាក់ទៀតថា “ខ្ញុំដាំស្វាយជាង ១០ ឆ្នាំហើយ ក្នុងចំណោមនេះ ប្រភេទស្វាយកែវរមៀតគិរីរម្យមានរសជាតិផ្អែម គុណភាពល្អណាស់ ។ ខ្ញុំសង្ឃឹមថា ពេលអនាគត មានក្រុនហ៊ុនចិនមកវិនិយោគនៅក្រុមហ៊ុនកម្ពុជា ផ្តល់ដើមទុន បច្ចេកវិទ្យា និងឧបករណ៍ជាដើមដល់់ពួកយើង ដើម្បីរួមគ្នាអភិវឌ្ឍឧស្សាហកម្មស្វាយ ។”
បច្ចុប្បន្ន ប្រទេសកម្ពុជាអាចនាំស្វាយទៅកាន់ប្រទេសចិនចំនួន ៥០ ម៉ឺនតោនក្នុងមួយឆ្នាំ ហើយប្រទេសចិនក៏ជាប្រទេសផលិតស្វាយធំទី២លើពិភពលោកផងដែរ ។ លោក ជូ យ៉ុងលី អ្នកទទួលខុសត្រូវក្រុមហ៊ុនវ៉ាកូលានសៀហៃ បានវិភាគថា “ស្វាយកម្ពុជានិងស្វាយចិនអាចទៅទីផ្សារក្នុងរដូវខុសគ្នា ដែលអាចឱ្យអតិថិជនចិនបរិភោគស្វាយទាំង ៤ រដូវ ។ ”
តាមប្រភពព័ត៌មានបានឱ្យដឹងថា នៅខែមិថុនា ឆ្នាំ២០២០ ប្រទេសចិន និងប្រទេសកម្ពុជាបានផ្លាស់ប្តូរកិច្ចព្រមព្រៀងស្តីពីការត្រួតពិនិត្យស្វាយកម្ពុជា ។ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១ អគ្គនាយកដ្ឋានគយនៃប្រទេសចិនបានប្រកាសឈ្មោះ ចម្ការស្វាយ និងរោងចក្រវេចខ្ចប់ស្វាយកម្ពុជាសម្រាប់នាំចេញទៅកាន់ប្រទេសចិន ។ ស្វាយកម្ពុជា ជាផ្លែឈើទី ២ ដែលកម្ពុជាអាចនាំចេញទៅកាន់ប្រទេសចិនដោយផ្ទាល់ បន្ទាប់ពីផ្លែចេក ។
អ្នកបកប្រែ៖刘蓉