កាកបាទក្រហមប្រទេសចិនផ្តល់ការគាំទ្រផែ្នកមនុស្សធម៌ដល់ប្រទេសឥណ្ឌា

2021-05-10 17:46:37 |ប្រភព:CRI

អ្នកសារព័ត៌មាន​បាន​ទទួល​ដំណឹងពី​មូលនិធិ​កាកបាទ​ក្រហម​ប្រទេស​ចិន​ឱ្យដឹង​ថា ​ដើម្បី​ជួយ​ប្រទេសឥណ្ឌា​ក្នុង​ការបើក​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​នឹង​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ ​។ ​កាកបាទ​ក្រហម​ប្រទេស​ចិន​បាន​ផ្តល់​ជំនួយជាទឹកប្រាក់​ចំនួន ​១ ​លាន​ដុល្លារ​អាមេរិក​ដល់​កាកបាទ​ក្រហម​ប្រទេស​ឥណ្ឌា​តាមរយៈ​សហព័ន្ធកាក​បាទ​ក្រហម​និង​អឌ្ឍចន្ទ​ក្រហម​អន្តរជាតិ ​។​

តាម​ការធ្វើបទបង្ហាញ​របស់​អ្នកទទួលខុសត្រូវ​ពាក់ព័ន្ធ​នៃ​មូលនិធិ​កាកបាទ​ក្រហម​ប្រទេស​ចិន​បាន​ឱ្យ​ដឹង​ថា ​ក្រៅពី​ជំនួយជាទឹកប្រាក់ ​សម្ភារៈបរិក្ខារ​ទប់ទល់​នឹង​ជំងឺ​ឆ្លង​លើក​ដំបូង​របស់ចិន​ក៏​ត្រូវ​បាន​ដឹក​ជញ្ជូន​ពី​ក្រុង​ឆេងឌូ​នៃ​ប្រទេសចិន​ទៅកាន់​ក្រុង ​Bangalore ​នៃ​ប្រទេស​ឥណ្ឌា​កាលពី​ព្រឹក​ថ្ងៃទី ​៩ ​ខែឧសភា​ផងដែរ ​។ ​តាម​ដំណឹង​ឱ្យ​ដឹងថា ​សម្ភារៈបរិក្ខារ​លើក​នេះ​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​ដល់​ទីក្រុង ​Bangalore ​នៃ​ប្រទេសឥណ្ឌា​នា​ថៃ្ងដដែល​នោះ ​៕​