កិច្ចកសាងស្ថានីយអវកាសរបស់ប្រទេសចិនបានបោះជំហានទីមួយទៅមុខដោយនឹងនរ

2021-05-10 17:48:39 |ប្រភព:CRI

តាមការ​ផ្សាយ​​ដំណឹង​​នៃ​វេបសាយ​ Financial Times របស់​អង់គ្លេសបាន​ឱ្យ​ដឹង​ថា ថ្ងៃទី​២៩ ខែ​ឧសភា រ៉ុក្កែត​​ដឹកជញ្ជូន​  Long March-5 B2 បានត្រូវ​បាញ់​បង្ហោះ​ទៅ​កាន់លំហ​អវកាស​នៅ​ទីលាន​បង្ហោះ​យាន​អវកាស​ ដែលស្ថិតនៅក្រុង​Wen Chang ខេត្ត​​ហៃណាន ​ប្រទេសចិន ដោយ​​ដឹក​ជញ្ជូនបន្ទប់ស្នូល​Tian He នៃ​ស្ថានីយ​អវកាស​​ផ្ទុក​មនុស្ស​ចូល​ទៅកាន់​គន្លង​តារា​វិថីដោយ​ចំគោលដៅ​តាម​ការ​គ្រោង​ទុក​​ ។ ស្ថានីយ​អវកាស​នេះ​នឹងហោះហើរ​ក្នុ​ង​គន្លងតារាវិថី​យ៉ាង​ហោច​ណាស់ ១០​ឆ្នាំ ហើយ​​អាច​ផ្ទុក​​អវកាសយានិក​ចំនួន​៣​នាក់​សម្រាប់បំពេញ​ភារកិច្ច​យូរ​បំផុត​កន្លះ​ឆ្នាំ ។ តាម​ការ​ប៉ាន់​ប្រមាណ អវកាសយានិក​ចិន​នឹង​ទៅ​កាន់​ស្ថានីយ​អវកាស​នៅ រដូវ​ក្តៅ​ឆ្នាំ​នេះ  ។

តាម​ការ​ផ្សាយ​ដំណឹង​នៃ​វេបសាយ​ EL PAIS របស់​ប្រទេស​អេស្ប៉ាញឱ្យ​ដឹង​ថា ការ​បង្ហោះ​បន្ទប់​ស្នូល​Tian He នៃ​ស្ថានីយ​អវកាសរបស់​ប្រទេស​ចិន​ដោយ​ជោគជ័យ​ គឺ​មាន​ន័យ​ថា ផែនការអវកាស​ដ៏​មហិមា​របស់​ប្រទេស​ចិន​បានបោះ​ជំហានថ្មីមួយ​ទៅខាង​មុខ​ ។ តាម​ផែន​ការ ប្រទេស​ចិន​នឹង​ប្រើប្រាស់​ស្ថានីយ​អវកាស​ដែល​កសាង​ដោយ​ខ្លួន​ឯង ដើម្បី​ធ្វើ​តេស្ត​បច្ចេកទេស​​គន្លឹះសម្រាប់រុក​រក​​​អវកាស​ ក៏ដូច​សិក្សា​ស្រាវជ្រាវនិង​អភិវឌ្ឍ​សម្ភារៈ​អវកាស ។ ប្រទេស​ចិន​បាន​គូសបញ្ជាក់​ថា ការ​ដែល​កសាង​ស្ថានីយ​អវកាស​ដោយ​ខ្លួន​ឯង មិន​មែន​ដើម្បីធ្វើការ​តតាំង​ជា​មួយ​ស្ថានីយ​អវកាស​អន្តរជាតិ​នោះទេ ​ប្រទេស​ចិន​នឹង​កាន់​អាកប្បកិរិយា​បើក​ទូលាយ​ក្នុ​ងកិច្ច​សហប្រតិបតិ្តការ​អន្តរជាតិ​លើ​វិស័យ​អវកាស ។ តាម​ពិត​ ប្រទេស​ចិន​បាន​ធ្វើកិច្ច​សហប្រតិបតិ្តការ​ជា​មួយ​អង្គការ​សហប្រជាជាតិ​រួច​ជា​ស្រេចហើយ ព្រមទាំងស្វាគមន៍​បុគ្គលិក​សិក្សា​ស្រាវជ្រាវ​បរទេស​ចូលទៅកាន់​​បរិក្ខា​ទាំង​នេះសម្រាប់ធ្វើ​ពិសោធន៍​រួម​  ៕​