ហេតុអ្វីCBD COP15នឹងរៀបចំនៅទីក្រុងគុនមីញ​?

2021-05-10 17:50:36 |ប្រភព:xinhua

CBD COP15 នឹងរៀបចំនៅថ្ងៃទី ១១ ​ដល់ថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២១ នៅទីក្រុងគុនមីញខេត្តយូណាន ។ CBD COP15 នឹងរៀបចំនៅទីក្រុងគុនមីញ មិនគ្រាន់តែជាកិច្ចប្រជុំរបស់ទីក្រុងគុនមីញប៉ុណ្ណោះទេ​ ក៏ជាកិច្ចប្រជុំរបស់ខេត្តយូណាន និងប្រទេសចិនផងដែរ ។

នៅខែធ្នូ ឆ្នាំ ២០១៦ ក្នុងCOP13 ដែលរៀបចំនៅទីក្រុងខាកុនប្រទេសម៉ិចស៊ីកូ បានប្រកាសថា “ប្រទេសចិនទទួលសិទ្ធិរៀបចំCBD COP15 ។” នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ ទីក្រុងប៉េកាំង ហៃកូវ គុនមីញ ឈាងទូ បានចូលរួមការប្រកួតប្រជែងក្នុងការរៀបចំCBD COP15 ក្រុងគុនមីញបានឈ្នះ និងក្លាយជាក្រុងរៀបចំCBD COP15 ។

នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០ ក្នុងកិច្ចប្រជុំកំពូលជីវចម្រុះរបស់អង្គការសហប្រជាជាតិ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានផ្ញើ”ការអញ្ជើញចូលCBD COP15នៅក្រុងគុនមីញ” ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីទីក្រុងគុនមីញ ។

ខេត្តយូណានជា”តំបន់ជីវៈចម្រុះ”មានតែលើចំណាំងត្រូពិច មានថនិកសត្វចំនួន ៣១៣ ប្រភេទ ដែលស្មើនឹង ១៦.១%នៃចំនួនថនិកសត្វលើពិភពលោក ។ មានបក្សីចំនួន​ ៩៤៥ ប្រភេទ ដែលស្មើនឹង ១៥.២%នៃចំនួនបក្សីលើពិភពលោក ។ មានត្រីចំនួន ៦១៧ ប្រភេទ ដែលស្មើនឹង១៨.២%នៃចំនួនត្រីលើពិភពលោក មានសត្វកងខ្នងចំនួន ២២៧៣ ប្រភេទដែលស្មើនឹង១៣.៨%នៃចំនួនសត្វកងខ្នងលើពិភពលោក ។ ប៉ុន្មានឆ្នាំកន្លងមកនេះ ក្នុងមួយឬពីរសប្តាហ៍ម្តង គេនឹងរកឃើញសត្វប្រភេទថ្មីនៅខេត្តយូណាន ។

ខេត្តយូណានមានសត្វកងខ្នង រុក្ខជាតិថ្នាក់ខ្ពស់ ផ្សិតធំ និងពពួកlichen ចំនួនសរុប ២៥៤៣៤ ប្រភេទ ក្នុងចំណោមនេះ សត្វកងខ្នង និងរុក្ខជាតិថ្នាក់ខ្ពស់លើសពី ៥០% នៃសត្វកងខ្នង និងរុក្ខជាតិថ្នាក់ខ្ពស់របស់ប្រទេសចិន ហើយមានសត្វ​ និងរុក្ខជាតិការពារសំខាន់ៗជាច្រើន ។

ផ្ទៃដីរបស់ខេត្តយូណានស្មើនឹង ៤.១%​ ​នៃផ្ទៃដីរបស់ប្រទេសចិន ខេត្តយូណានមិនគ្រាន់តែមានធនធានសត្វព្រៃ និងរុក្ខជាតិសម្បូរបែបប៉ុណ្ណោះទេ ក៏មានធនធានហ្សែនមានតម្លៃ និងប្រព័ន្ធអេកូឡូស៊ីដ៏ស្មុគស្មាញ ។ ក្នុង”បញ្ជីប្រព័ន្ធ​អេកូឡូស៊ី​របស់ខេត្តយូណាន”បានកត់ត្រាខេត្តយូណាន ដែលស្ទើរតែរួមបញ្ចូលគ្រប់ប្រភេទនៃប្រព័ន្ធអេកូឡូស៊ីនៅលើផែនដី ។

តាំងពីឆ្នាំ ២០០៦ ខេត្តយូណានពង្រឹងធ្វើកិច្ចសហប្រតិបត្តិការការពារជីវៈចម្រុះឆ្លងដែនជាមួយប្រទេសឡាវ មីយ៉ាន់ម៉ា និងវៀតណាមជាដើម រួមមាន ការបង្កើត”តំបន់ការពារឆ្លងដែនស៊ីសានប៉ានណាប្រទេសចិន-ខេត្តបីនៅភាគខាងជើងឡាវ”ដែលមានទំហំ ២០ ម៉ឺនហិចតា និងរៀបចំ”វេទិកាការពារធនធានព្រៃឈើ និងការអភិវឌ្ឍ​សហគមន៍ចិន និង មីយ៉ាន់ម៉ា”ជាដើម ។ សព្វថ្ងៃ ដំរីអាស៊ីដើរតាមផ្លូវឆ្លងដែនទៅវិញទៅមករវាងប្រទេសចិន និងប្រទេសឡាវ ។

ព៍ត៌មានបន្ថែម

អនុសញ្ញាស្តីពីជីវសាស្ត្រចម្រុះ

នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ១៩៩២ សន្និសីទបរិស្ថាននិងការអភិវឌ្ឍអង្គការសហប្រជាជាតិ ត្រូវបានរៀបចំនៅក្រុងរីយ៉ូប្រទេសប្រេស៊ីល ដែលបានបានអនុម័តអនុសញ្ញាចំនួន ៣ ស្តីពីការការពារផែនដី គឺ”អនុសញ្ញាអំពីការផ្លាស់ប្តូរអាកាសធាតុ””អនុសញ្ញាស្តីពីជីវសាស្ត្រចម្រុះ””អនុសញ្ញាស្តីពីការទប់ស្កាត់ការរីកធំឡើងនៃវាលខ្សាច់” អនុសញ្ញាទាំងបីនេះត្រូវបានគេហៅថា “អនុសញ្ញារីយ៉ូ” ។

ក្នុងចំណោម“អនុសញ្ញារីយ៉ូ” ”អនុសញ្ញាស្តីពីជីវសាស្ត្រចម្រុះ” ជាអនុសញ្ញាអន្តរជាតិអំពីការការពារធនធានជីវសាស្រ្តលើផែនដី ដែលមានប្រសិទ្ធភាពជាផ្លូវការតាំងពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៣ សព្វថ្ងៃមានតំបន់និងប្រទេសបានចុះកិច្ចសន្យាចំនួន ១៩៦ ។

អ្នកបកប្រែ៖刘蓉