លោក Tedros អគ្គនាយកនៃអង្គការសុខភាពពិភពលោក៖ កិច្ចសហប្រតិបតិ្តការសកលជាជម្រើសតែមួយគត់ដើម្បីបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ១៩

2021-05-11 18:34:55 |ប្រភព:CRI

ថ្ងៃ​ទី​១០​ខែ​ឧសភា លោក​ZhangJunប្រធាន​ផ្លាស់​វេន​ប្រចាំខែ​ឧសភា​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​និង​ជា​ប្រតិភូ​ចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ​សហប្រជា​ជាតិបាន​ថ្លែង​សុន្ទរកថា​ព័ត៌មាន ដើម្បី​ថ្កោល​ទោស​យ៉ាង​ខ្លាំងចំពោះការ​វាយ​ប្រហារ​ដោយ​ភេរវ​កម្មដែល​កើត​ឡើង​នៅ​ក្រុង​កាប៊ុល​រដ្ឋធានី​អាហ្វហ្គានីស្ថានកាល​ពី​ថ្ងៃ​ទី​៨​ខែ​ឧសភា។

រដ្ឋសមាជិក​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំងដល់​ហេតុការណ៍​ហិង្សា​ដែល​កើត​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​ដែន​អាហ្វហ្គានីស្ថាន ដែលបណ្តាល​ឱ្យ​ជន​ស៊ីវិល​ជា​ច្រើន​នាក់​បាន​ស្លាប់​និង​រង​រ​បួស ជា​ពិសេសគឺ​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លង​ទៅ​នេះ ​ហេតុ​ការ​ណ៍វាយ​ប្រហារ​ទៅ​លើ​សាលា​រៀន​និង​គ្រឹះស្ថាន​អប់រំបាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​យ៉ាង​ធ្ងន់​ធ្ងរ​ដល់​សុវត្ថិ​ភាព​របស់​សិស្សានុសិស្ស។ ក្រុម​ប្រឹក្សា​សន្តិសុខ​បាន​គូស​បញ្ជាក់​ថា ចាំ​បាច់​ត្រូវ​ខំ​ប្រឹង​ទប់​ស្កាត់​កម្លាំង​ហិង្សា​និង​ការ​ពារ​ជន​ស៊ីវិល។

សូម​រំលឹក​ថា កាល​ពី​ថ្ងៃ​ទី​៨​ខែ​ឧសភា នៅ​ក្បែរ​សាលា​រៀនមួយ​នៃ​ក្រុង​កាប៊ុល​រដ្ឋធានី​អាហ្វហ្គានីស្ថានបាន​កើត​ការ​វាយ​ប្រហារ​ដោយ​ភេរវកម្ម​មួយ​លើកដែល​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៥០​នាក់​ស្លាប់ និង​ជាង​១០០នាក់​ទៀត​រង​របួស ក្នុង​នោះ​ភាគ​ច្រើន​គឺ​ជា​សិស្ស​ស្រី៕