បន្តកំណើន! ចំនួនប្រជាជនចិនកើនដល់ ១៤១១.៧៨ លាននាក់

2021-05-11 18:38:39 |ប្រភព:CRI

នាថ្ងៃទី១១ ខែឧសភា ឆ្នាំ​២០២១​​ តាមលទ្ធផលជំរឿនប្រទេសចិនលើកទី ៧ បានបង្ហាញថា ប្រទេសចិនមានប្រជាជនចិនចំនួនសរុប ១៤១១.៧៨ លាននាក់ ធៀបនឹងជំរឿនលើកទី ៦ កើនឡើងចំនួន ៧២.០៦ លាននាក់ ក្នុងកំណើន ៥.៣៨% កំណើនប្រចាំឆ្នាំជា ០.៥៧% ។

តាមលទ្ធផលជំរឿនបានបង្ហាញថា រចនាសម្ព័ន្ធភេទមានភាពប្រសើរឡើង ។ ផលធៀបចំនួនបុរសនិងស្ត្រីគឺ ១០៥.១ ធៀបនឹងទិន្នន័យជំរឿនលើកទី ៦ គឺ១០៥.២ មានការធ្លាក់ចុះបន្តិចបន្តួច ។ ឯផលធៀបកំណើតភេទទារក នៅឆ្នាំ ២០២០ មានគឺ ១១១.៣ ធៀបនឹងឆ្នាំ ២០១០ បានធ្លាក់ចុះ ៦.៨ ដែលបានបន្តឆ្ពោះទៅរកកម្រិតធម្មតា ។

កម្រិតអប់រំរបស់ប្រជាជនចិនកាន់តែខ្ពស់ ។ តាំងពីឆ្នាំ ២០១០ កម្រិតការអប់រំជាមធ្យមរបស់ប្រជាជនអាយុលើសពី ១៥ ឆ្នាំ កើនពី ៩.០៨ ឆ្នាំដល់ ៩.៩១ ឆ្នាំ ។ តាំងពីឆ្នាំ ២០១០ កម្រិតការអប់រំជាមធ្យមរបស់ប្រជាជនអាយុចន្លេាះ ១៦ឆ្នាំ ដល់ ៥៩ឆ្នាំ កើនពី ៩.៦៧ ឆ្នាំដល់ ១០.៧៥ ឆ្នាំ។ អត្រាអនក្ខរភាពធ្លាក់ចុះពី៤.០៨% នៅឆ្នាំ ២០១០មកត្រឹម ២.៦៧% ។

តាមប្រភពព័ត៌មានបានឱ្យដឹងថា នាពេលអនាគត អត្រាកំណើនរបស់ប្រជាជនចិននឹងបន្តធ្លាក់ចុះ ក្នុងរយៈពេលមួយ ចំនួនប្រជាជនចិននឹងរក្សាលើសពីចំនួន ១៤០០ លាននាក់ ។

អ្នកបកប្រែ៖ 刘蓉