ទុរេនក្លាយជាផ្លែឈើនាំចូលច្រើនជាងគេនៅប្រទេសចិន

2021-05-12 18:10:44 |ប្រភព:xinhua

ផ្លែទុរេន ផ្លែឈឺរី ផ្លែ​ស្រកានាគ និងផ្លែបឺរជាដើមជាផ្លែឈើនាំចូលដែលគេឃើញមានដាក់លក់លើទីផ្សារ ។ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ បរិមាណនាំចូលទុរេនកើនលើសផ្លែឈឺរី ដែលបានក្លាយជាផ្លែឈើនាំចូលច្រើនជាងគេនៅប្រទេសចិន ។ នៅឆ្នាំ ២០២០ ប្រទេសចិនបាននាំចូលទុរេនពីប្រទេសថៃ ក្នុងទឹកប្រាក់ ១៥០០​ លានដុល្លារ ធៀបនឹងឆ្នាំ ២០១៩ កំណើន៧៧.៥៧% ។

ក្រុងភីងសាង តំបន់ស្វយ័តជនជាតិជួង ក្វាងស៊ី ស្ថិតនៅព្រំដែននៃប្រទេសចិន​និងប្រទេសវៀតណាម ដែលជាច្រកដីគោកប្រទេសចិននាំចេញនាំចូលផ្លែឈើធំជាងគេពីអាស៊ាន ។ ថ្មីៗនេះ ច្រក(ផ្លូវដែក)ភីងសាង បានស្តារការដឹកជញ្ជូនដោយខ្សែសង្វាក់ត្រជាក់ មានផ្លែឈើពីតំបន់អាស៊ី​អា​គ្នេ​យ៏ចូលប្រទេសចិនតាមច្រកនេះ​ នៅថ្ងៃទី២១ ខែមេសា ដល់ថ្ងៃទី៦ ខែឧសភា មានទុរេនចំនួន ១៨៦ កុងតឺណឺដឹកជញ្ជូនតាមផ្លូវដែកចូលប្រទេសចិន ដែលស្មើនឹង ៤២២៦ តោន ។

អ្នកជំនាញបានបញ្ជាក់ថា ក្រោម​ឥទ្ធិពលនៃការផ្គត់ផ្គង់និងតម្រូវការជាដើម ឆ្នាំនេះ ថ្លៃដើមទុរេនកើនឡើង តម្លៃទុរេនថ្លៃជាងឆ្នាំមុនៗ ទោះបីជាយ៉ាងនេះក៏ដោយ អតិថិជនក៏នៅតែមានតម្រូវការទិញទុរេនដូចធម្មតា ។

សព្វថ្ងៃ នៅក្នុងទីផ្សារចិនមានទុរេនជាច្រើនប្រភេទ ដូចជា ទុរេន”Monthong””Puangmanee””Kraduntung”របស់ថៃ ដែលបានទទួលគេចូលចិត្តខ្លាំងបំផុត ។ ទន្ទឹមនឹងនេះដែរ មានអ្នកចូលចិត្តបរិភោគទុរេន ក៏បានសាកល្បងទុរេនវៀតណាមនិងម៉ាឡេស៊ី ។ ក្រោមក្របខ័ណ្ឌតំបន់ពាណិជ្ជកម្មសេរីចិននិងអាស៊ាន ផ្លែឈើតំបន់អាស៊ី​អា​គ្នេ​យ៏កំពុងចូលទៅកាន់តុបាយរបស់ជនជាតិចិន ។ ក្រៅពីទុរេន ផ្លែមង្ឃុត ដូង ស្វាយជាដើមក៏ទទួលបានការចូលចិត្តពីអតិថិជនចិនផងដែរ។

អ្នកបកប្រែ៖刘蓉