អ្នកនាំពាក្យនៃគណៈប្រតិភូចិនប្រចាំជាអចិន្ត្រៃយ៍នៅអង្គការសហប្រជាជាតិ៖កិច្ចប្រជុំរវាងអាមេរិកនិងលោកខាងលិចអំពីសភាពការណ៍សិទ្ធិមនុស្សនៅស៊ីនជាំងគឺជារឿងកំប្លែងខាងនយោបាយទាំងស្រុង

2021-05-13 17:54:35 |ប្រភព:CRI

ថ្ងៃ​ទី​១២​ខែ​ឧសភា តាម​ម៉ោង​ក្នុង​តំបន់ អ្នក​នាំ​ពាក្យ​នៃ​គណៈប្រតិភូចិន​ប្រចាំ​ជា​អចិន្ត្រៃយ៍​នៅ​អង្គការ​សហប្រជាជាតិ​បាន​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ក្លា​និង​ប្រឆាំង​យ៉ាង​ដាច់​ខាត​ចំពោះ​ការ​បើក​ធ្វើ​កិច្ច​ប្រជុំ​ដែល​ហៅ​ថា​សភាពការណ៍​សិទ្ធិ​មនុស្ស​នៅ​ស៊ីនជាំងដែល​រៀបចំ​ឡើង​ដោយ​អាមេរិក​ អង់គ្លេស អាល្លឺម៉ង់​ ប្រទេស​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​តូច។

អ្នក​នាំ​ពាក្យ​រូប​នេះ​បាន​បង្ហាញថា កិច្ច​ប្រជុំ​លើក​នេះ​ពោរ​ពេញ​ទៅ​ដោយ​ពាក្យ​កុហក​និង​ព័ត៌មាន​ក្លែង​ក្លាយ គឺ​ជា​ការ​សម្តែង​ឆាក​ល្ខោន​ដ៏​អាក្រក់​មួយ​លើក​ទៀត​របស់​ប្រទេស​មួយ​ចំនួន​តូច​ដូច​ជា​អាមេរិក​ជា​ដើម​ វា​បាន​លាត​ត្រដាង​ថែម​មួយ​កម្រិត​ទៀត​នូវ​ឧបាយកល​នយោបាយ​របស់​ពួក​គេដែល​ប៉ុន​ប៉ង​ទប់​ស្កាត់​ការ​អភិវឌ្ឍ​របស់​ប្រទេស​ចិន​តាម​រយៈការ​យក​ស៊ីនជាំង​ធ្វើ​ជា​លេស​និង​បង្ក​ភាព​វឹក​វរ​នៅ​ប្រទេស​ចិន កិច្ច​ប្រជុំ​លើក​នេះ​បាន​ត្រូវ​រដ្ឋ​សមា​ជិក​ជា​ច្រើននៃ​អង្គការ​សហប្រជាជាតិធ្វើ​ពហិការ​ វា​គឺ​ជារឿង​កំប្លែង​ខាង​នយោបាយ​ទាំង​ស្រុង៕