សព្វថ្ងៃ សម្លៀកបំពាក់ជនជាតិហាន ក្លាយជាសម្លៀកបំពាក់ដែលយុវវ័យចូលចិត្ត ស្លៀកពាក់សម្លៀកបំពាក់ជនជាតិហានបានក្លាយជាភាពទាន់សម័យ ។
នៅស្រុកឆៅ ខេត្តសៀនតុង មានហាងលក់សម្លៀកបំពាក់ជនជាតិហានចំនួនជាង ២០០០កន្លែង ហាងនីមួយៗមានបើកលក់លើអុីនធើណែតចាប់ពី ២ ឡើងទៅ ពួកគេបានប្រាប់អ្នកសារព័ត៌មានថា ដោយសារប៉ុន្មានឆ្នាំនេះ វប្បធម៌សម្លៀកបំពាក់ជនជាតិហានត្រូវបានផ្សាព្វផ្សាយយ៉ាងល្អប្រសើរ ដែលបានធ្វើឱ្យទីផ្សារសម្លៀកបំពាក់ជនជាតិហានអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ជាពិសេស នៅក្នុងឆ្នាំ២០២១ ក្រោមឥទ្ធិពលពីជំងឺកូវីដ១៩ ត្រូវបានកាត់បន្ថយ ការលក់សម្លៀកបំពាក់ជនជាតិហានក៏កាន់តែល្អឡើង ។
តាមរបាយការណ៍នៅខែមករាឆ្នាំនេះបានបង្ហាញថា អ្នកចូលចិត្តសម្លៀកបំពាក់ជនជាតិហានមានកាន់តែច្រើនឡើង ហើយទីផ្សារសម្លៀកបំពាក់ជនជាតិហានអភិវឌ្ឍយ៉ាងឆាប់រហ័ស តាមការព្យាករណ៍ នៅឆ្នាំ២០២១ ចំនួនអ្នកចូលចិត្តសម្លៀកបំពាក់ជនជាតិហាននឹងកើនដល់ ៦.៨៩ លាននាក់ ទំហំនៃការលក់នឹងកើនដល់ ១០.១៦ ពាន់លានយ័ន ។
អ្នកបកប្រែ៖刘蓉