ល្ងាចថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ លោក ស៊ី ជីនភីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានទៅត្រួតពិនិត្យការងារអភិវឌ្ឍន៍ជនបទនៅភូមិZouzhuang ឃុំJiuchong ស្រុក Xichuan ខេត្តហឺណាន។លោកបានជួបសំណេះសំណាលជាមួយអ្នកភូមិនៅតាមផ្ទះ។ អ្នកភូមិឈ្មោះZouXinzeng បានជម្រាបថា៖ ជីវភាពកាន់តែល្អពីមួយឆ្នាំទៅមួយឆ្នាំ សូមអរគុណបក្សកុម្មុយនិស្តចិនដោយស្មោះ។ លោកស៊ីជីនភីងបានឆ្លើយថា៖ ឆ្នាំនេះជាខួបទី១០០ឆ្នាំនៃការបង្កើតបក្សកុម្មុយនិស្តចិន។ កាលពីមួយរយឆ្នាំមុន បក្សកុម្មុយនិស្តចិនបានបង្កើតឡើងក្នុងគោលបំណងស្វែងរកជីវភាពល្អបវរជូនប្រជាជនចិន តែមិនមែនដើម្បីផលប្រយោជន៍បុគ្គលនោះទេ។ ប្រវត្តិសាស្ត្រតស៊ូមួយរយឆ្នាំនៃបក្សកុម្មុយនិស្តចិនក៏ជាប្រវត្តិសាស្ត្រមួយរយឆ្នាំដែលខិតខំតស៊ូដើម្បីបម្រើប្រជាជនចិនផងដែរ។ប្រជាជនជាមូលដ្ឋានជាតិ ។ បក្សកុម្មុយនិស្តចិនតស៊ូប្រយុទ្ធដើម្បីការពារបូរណភាពទឹកដីចិន គឺក្នុងគោលបំណងគាំពារសុភមង្គលរបស់ប្រជាជនចិន និងសម្រេចបំណងប្រាថ្នារបស់ប្រជាជនចិន៕