នៅប្រទេសចិន ភាគខាងត្បូងមានទឹកជំនន់ច្រើន ប៉ុន្តែភាគខាងជើងមានការរាំងស្ងួត វិស្វកម្មនាំទឹកភាគខាងត្បូងទៅភាគខាងជើងតាមការបែងចែកធនធានទឹក សម្រេចប្រើប្រាស់ធនធានទឹកដោយសមហេតុផល ដែលបានដោះស្រាយបញ្ហាការខ្វះខាតធនធានទឹករបស់ភាគខាងជើងនៃប្រទេសចិន ។
សព្វថ្ងៃ តាមវិស្វកម្មនេះ ទឹកទន្លេយ៉ង់ស្សេបានហូរកាត់ក្នុងទន្លេហ្វាហឺ ទន្លេលឿន និងតំបន់ទន្លេហឺហៃ វិស្វកម្មនាំទឹកភាគខាងត្បូងទៅភាគខាងជើងចែកជាបីខ្សែ គឺខ្សែខាងកើត ខ្សែកណ្តាល ខ្សែខាងលិច ហើយនាំទឹកពីខាងក្រោម កណ្ដាលនិងខាងលើនៃទន្លេយ៉ង់ស្សេទៅភាគខាងជើង ។
វិស្វកម្មនាំទឹកភាគខាងត្បូងទៅភាគខាងជើងតាមការបែងចែកធនធានទឹកសម្រេចប្រើប្រាស់ធនធានទឹកដោយសមហេតុផល ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកិច្ច ហើយជាហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីការពារ និងបម្រើផលប្រយោជន៍ដល់ប្រជាជន ។
អ្នកបកប្រែ៖刘蓉