សកម្មភាព​អំពីទិវាជួយ​ជនពិការ​ទូទាំង​ប្រទេសចិន​ឆ្នាំ២០២១នៃ​គណៈកម្មាធិការ​ត្រៀម​រៀបចំ​ការប្រកួត​កីឡាអូឡាំពិក​រដូវរងា​ក្រុងប៉េកាំង​បានធ្វើឡើង​នៅក្រុងប៉េកាំង​​

2021-05-17 17:29:37 |ប្រភព:CRI

នៅពេល​មុនទិវាជួយ​ជនពិការ​ទូទាំង​ប្រទេសចិន​លើកទី៣១ ​គណៈកម្មាធិការ​ត្រៀម​រៀបចំការ​ប្រកួតកីឡា​អូឡាំពិក​រដូវរងា​ក្រុងប៉េកាំង​បានរៀបចំធ្វើ​សកម្មភាព​អំពី​ទិវាជួយ​ជនពិការ​ទូទាំង​ប្រទេសចិន​ឆ្នាំ២០២១​នៅក្រុងប៉េកាំង ។

លោក Zhou ​Changkui ​អនុប្រធាន​គណៈកម្មាធិការ​ត្រៀម​រៀបចំការប្រកួត​កីឡាអូឡាំពិក​រដូវ​រងាក្រុង​ប៉េកាំង​បានថ្លែង​សុន្ទរកថាថា ​ការផ្សព្វផ្សាយ​ស្មារតី​នៃ​ការប្រកួត​កីឡាអូឡាំពិក​ជនពិការ ​ជំរុញ​ការអភិវឌ្ឍ​ប្រកប​ដោយ​ភាពស៊ីសង្វាក់គ្នា​របស់ជនពិការ​ និង​ជំរុញការបង្កើត​សង្គម​ប្រកប​ដោយ​ភាពបរិយាប័ន្ន​ គឺជា​គោលបំណង​សំខាន់នៃ​ការរៀបចំ​ធ្វើការប្រកួត​កីឡាអូឡាំពិក​ជនពិការ​រដូវរងា ។ ​គណៈកម្មាធិការ​ត្រៀម​រៀបចំការប្រកួត​កីឡាអូឡាំពិក​រដូវរងា​ក្រុងប៉េកាំង​បានធ្វើការងារ​ជាច្រើន​ក្នុងវិស័យ​ផ្សព្វផ្សាយ​ស្មារតី​នៃការប្រកួត​កីឡាអូឡាំពិក​ជនពិការ ​ដែលនឹងដើរ​តួនាទី​ដ៏សំខាន់​ក្នុងការលើកកម្ពស់​មនសិការ​ជួយ​ឧបត្ថម្ភ​ជនពិការនៃ​សង្គមទាំងមូល​និងជំរុញ​ឱ្យមាន​សុក្រឹតភាព​នូវ​វិធានការ​អនុគ្រោះ​ដល់ជនពិការ ។

លោកស្រី ​Yangyang​ ប្រធាន​គណៈកម្មាធិការ​កីឡាករនៃ​ការប្រកួត​កីឡា​អូឡាំពិករដូវ​រងានិង​ការប្រកួត​កីឡាអូឡាំពិក​ជនពិការ​រដូវរងា​​ក្រុងប៉េកាំង​បានអំពាវនាវ​ឱ្យអ្នកទាំង​អស់គ្នា​ពួតដៃគ្នា ​ដើម្បី​លុបចោល​ការរើសអើង​និងគំនិត​លំអៀង ​ក្នុងន័យផ្តល់​ការយកចិត្តទុកដាក់​កាន់តែច្រើន​ដល់ជនពិការ ។