ថ្ងៃទី១៧ ខែឧសភា តាមការផ្សាយដំណឹងនៃគណៈកម្មាធិការជាតិសុខាភិបាលចិនបានឱ្យដឹងថា គិតពីម៉ោង០ដល់ម៉ោង២៤ ថ្ងៃទី១៦ខែឧសភា ខេត្តចំនួន ៣១ និងកងស្ថាបនាភូមិភាគស្វយ័តស៊ីនជាំងនៃប្រទេសចិនបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២៥ករណីហើយក្នុងនោះ ករណីចូលចំនួន២០ករណី ករណីឆ្លងក្នុងស្រុកចំនួន៥ករណី(៣ ករណីនៅខេត្តLiaoning និង២ ករណីនៅខេត្តAnhui) គ្មានករណីអ្នកស្លាប់ថ្មី មានករណីសង្ស័យឆ្លង១ករណី ដែលជាករណីចូលនាំពីបរទេស(នៅក្រុងShanghai)។
គិតរហូតដល់ម៉ោង២៤ ថ្ងៃទី១៦ខែឧសភា តាមរបាយការណ៍ពីខេត្តចំនួន៣១(បូករួមទាំងតំបន់ស្វយ័តនិងក្រុងក្រោមឱវាទមជ្ឈិម) និងកងស្ថាបនាភូមិភាគស្វយ័តស៊ីជាំងនៃប្រទេសចិន ឱ្យដឹងថា គិតមកទល់បច្ចុប្បន្ននេះ នៅមានករណីឆ្លងជំងឺកូវីដ១៩ចំនួន២៩១ករណី ករណីជាសះស្បើយសរុបចំនួន៨៥៩៤៥ករណី សរុបទាំងអស់មានករណីស្លាប់ ៤៦៣៦ករណី ករណីឆ្លងជំងឺកូវីដ១៩សរុបចំនួន៩០៨៧២ករណី៕