រដ្ឋបាលជាតិស្ថិតិចិនបានបង្ហោះព័ត៌មានតាមគេហទំព័រផ្លូវការរបស់ខ្លួនថា៖ នាខែមេសាឆ្នាំ២០២១ បរិមាណសរុបនៃការលក់រាយសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងសង្គមគឺ 3315300 លាន យាន់ប្រាក់ចិន បានកើនឡើង 17.7% បើធៀបនឹងរយៈពេលដូចគ្នានាឆ្នាំទៅ និងបានកើនឡើង 8.8% បើធៀបនឹងខែមេសាឆ្នាំ២០១៩ ពោលគឺ អត្រាកំណើនជាមធ្យមក្នុងរយៈពេល២ឆ្នាំកន្លងទៅនេះគឺ 4.3% ។ ក្នុងនោះ បរិមាណលក់រាយនៃសម្ភារៈប្រើប្រាស់ក្រៅពីរថយន្តមានទំហំ 2946800 យាន់ប្រាក់ចិន ដែលបានកើនឡើង 17.9% ។ បើមិនគិតពីកត្តាតម្លៃ អាចមើលឃើញថា កំណើនជាក់ស្តែងនៃបរិមាណសរុបនៃការលក់រាយសម្ភារៈប្រើប្រាស់ក្នុងខែមេសាគឺ15.8% កំណើនជាមធ្យមក្នុងរយៈពេល២ឆ្នាំកន្លងនេះគឺ 2.6%។ បើប្រៀបធៀបរវាងខែមីនានិងខែមេសាឆ្នាំនេះឃើញថា បរិមាណសរុបនៃការលក់រាយសម្ភារៈប្រើប្រាស់ក្នុងខែមេសាគឺកើនឡើង 0.32%៕