នាថ្ងៃទី ១៦ ខែឧសភា ឆ្នាំ ២០២១ ប្រទេសចិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ២៥ នាក់

2021-05-17 17:33:18 |ប្រភព:xinhua

តាមរបាយការណ៍ពីគណៈកម្មការសុខភាពជាតិចិននាថ្ងៃទី១៧ ខែឧសភា ឆ្នាំ ២០២១ គិតត្រឹមម៉ោង​ ០ ដល់ ម៉ោង​២៤ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១  យោងតាមរបាយការណ៍ពីខេត្ត(តំបន់ស្វយ័ត ទីក្រុង)ចំនួន ៣១ ប្រទេសចិនមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន ២៥ នាក់ ក្នុងចំណោមនេះ មានអ្នកជំងឺ ២០ នាក់នាំចូលពីបរទេស (ខេត្តចឺជាំងចំនួន៨ នាក់  ក្រុងសៀងហៃចំនួន ៦ នាក់ ក្វាងតុងចំនួន ៤ នាក់ ហ្វូណានចំនួន ១ នាក់ ស៊ីឈួនចំនួន ១ នាក់ ) អ្នកឆ្លងជំងឺនៅក្នុងស្រុកចិនចំនួន ៥ នាក់ (ខេត្តលៀវនីង ខេត្តអានហួយ) គ្មានករណីអ្នកស្លាប់ថ្មី ។

ក្រោយពីខេត្តលៀវនីង និងខេត្តអានហួយ  រកឃើញអ្នកឆ្លងជំងឺថ្មីនៅក្នុងប្រទេសចិន ដើម្បីជៀសវាងជំងឺកូវីដ១៩រាលដាល រដ្ឋាភិបាលបានចាត់វិធានការមួយចំនួន ដូចជា ធ្វើតេស្តរកជំងឺកូវីដ១៩ចំពោះអ្នកជាប់ពាក់ព័ន្ធ  ធ្វើចត្តាឡីស័ក និងគ្រប់គ្រងអ្នកឆ្លងដែន ហើយចាក់វ៉ាក់សាំងជាដើម ។

អ្នកបកប្រែ៖刘蓉