ថ្ងៃទី ១៧ ខែឧសភា លោកចាវលីជាន អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងក្នុងសន្និសីទសារព័ត៌មានជាប្រចាំថា ភាគីចិនយោគយល់ទាំងស្រុង និងប្រកាន់អាកប្បកិរិយាគាំទ្រចំពោះសំណើរបស់ប្រទេសចិនកំពុងអភិវឌ្ឍន៍ស្តីពីការស្នើសុំលើកលែងកម្មសិទ្ធិបញ្ញានៃវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩។
លោកចាវលីជានបានសង្កត់ធ្ងន់ថា ពិភពលោកនៅតែស្ថិតក្នុងសភាពរាតត្បាតនៃជំងឺកូវីដ១៩ដោយទ្រង់ទ្រាយធំដដែល ហើយវ៉ាក់សាំងជាអាវុធមានប្រសិទ្ធភាពសម្រាប់យកឈ្នះលើការរីករាលដាលនៃជំងឺឆ្លង។ ក្នុងឋានៈជាប្រទេសកំពុងអភិវឌ្ឍន៍ធំបំផុត និងជាសមាជិកមួយរូបក្នុងមហាគ្រួសារអន្តរជាតិដែលមានទំនួលខុសត្រូវ ឱ្យតែរឿងដែលមានអំណោយផលដល់ការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងរបស់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ចិនសុទ្ធតែនឹងធ្វើ។ ឱ្យតែសកម្មភាពដែលមានអំណោយផលដល់ការជំរុញឱ្យបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ទទួលបានវ៉ាក់សាំង ចិនសុទ្ធតែនឹងគាំទ្រ។ នេះបានបង្ហាញពីធាតុពិតជាផលិតផលសាធារណៈជាសកលនៃវ៉ាក់សាំងបង្ការជំងឺកូវីដ ១០ ផង ហើយក៏ជាខ្លឹមសារដ៏សំខាន់នៃសហគមន៍រួមសុខភាពរបស់មនុស្សជាតិផងដែរ។ អាស្រ័យហេតុនេះ ភាគីចិនយោគយល់ទាំងស្រុង និងប្រកាន់អាកប្បកិរិយាគាំទ្រចំពោះសំណើស្នើសុំរបស់ប្រទេសចិនកំពុងអភិវឌ្ឍន៍ស្តីពីព្យួរសិទ្ធិកម្មសិទ្ធិបញ្ញានៃវ៉ាក់សាំងបង្ការជំងឺកូវីដ ១៩។៕